ផ្លូវបេតុង៣ខ្សែ ក្នុងស្រុកខ្សាច់កណ្តាល បានកំពុងសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ

2024/03/04 10:46:31 pm        263

កណ្ដាល ៖ ផ្លូវក្រាលបេតុងចំនួន ៣ ខ្សែ ប្រវែងសរុបជាង ៣ ៦០០ ម៉ែត្រ នៅក្នុងឃុំចំនួន ២ ក្នុងស្រុកខ្សាច់កណ្តាល ស្ថិតក្នុងក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវនេះបានកំពុងសម្រួលដល់ការដំណើររបស់ ប្រជាពលរដ្ឋ។

​ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៃក្រសួងអភិវឌ្ឍន៍ជន បទ នៅថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូចុះពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៣ ខ្សែ ប្រវែងសរុប ៣ ៦៥៥ ម៉ែត្រ ក្នុងនោះគម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ២ខ្សែ ប្រវែងសរុប ១ ៤៣០ ម៉ែត្រ, មានទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ, ស្ថាបនាលូមូលមុខពីរ កាត់ទទឹងផ្លូវចំនួន ១ កន្លែង, លូបណ្ដោយផ្លូវប្រវែង ១ ០៦៥ ម៉ែត្រ, អណ្តូងលូចំនួន ២២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ៤ កន្លែង ស្ថិតនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចំណែកគម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន៤កំណាត់ ប្រវែងសរុប ២ ២២៥ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, កម្រាស់ ០,១៥ ម៉ែត្រ, និងសាងសង់លូមូលមុខមួយចំនួន១កន្លែង ស្ថិតនៅភូមិព្រែកជ្រូក និងភូមិបាក់ដាវក្រោម ក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយគម្រោងទាំងអស់ខាងលើនេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

ទាក់ទងគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តទៅតាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ។  

នៅក្នុងចុះពិនិត្យវាយតម្លៃនេះដែរ, ឯកឧត្តម ឈឹម សៅគី សំណូមពរដល់អ្នកទទួលការធ្វើការត្រួតពិនិត្យ និងថែទាំលើផ្លូវខាងលើឱ្យបានល្អ ប្រកបដោយគុណភាពនិងសោភ័ណភាព ក្នុងនោះត្រូវសហការណែនាំ និងបំផុសប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យខាងលើ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងកុំឱ្យមានរថយន្តដឹកទំនិញលើស ចំណុះធ្វើចរាចរ លើផ្លូវ ធ្វើយ៉ាងរក្សាគុណភាពផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង និងចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់គ្រប់ៗគ្នា៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm