អ្នកដំណើរ​ជិត៤០​នាក់​ បាន​ស្លាប់ ​ដោយ​បញ្ហា​ចរាចរណ៍​ នៅ​ក្នុង​ខេត្តតាកែវ​

2021/04/27 09:59:58 am        30

តាកែវ ៖​ គ្រោះថ្នាក់​ចរាចរណ៍​​ រយៈពេល​៩​ខែ ​ឆ្នាំ​២០២០​ មានការ​ធ្លាក់​ចុះ​ ចំនួន​៣៨​ភាគរយ​ បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា​ នឹង​ឆ្នាំ​២០១៩​ កន្លងមក​ បាន​ឆក់​យក​អាយុជីវិត មនុស្ស​អស់​ចំនួន​៣៦​នាក់​។


ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​រយៈពេល​៩​ខែ​ឆ្នាំ​២០២០ ​នៅ​ថ្ងៃទី​៧​ ខែតុលា​ លោក​ ណុប នី ​ប្រធាន​លេខាធិការដ្ឋាន​​ នៃ​អនុគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ខេត្តតាកែវ ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០២០​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​ នៅក្នុង​ខេត្តតាកែវ​ បាន​កើត​ឡើង​៥៣​លើ ​៨១​លើក​ក្នុង​ឆ្នាំ​២០១៩ ​ថយ​ចុះ​ស្មើ​និង​៣៤,៥៦% ​បណ្តាល​អោយ​មនុស្ស​រង​គ្រោះ ១០១ នាក់ ​ស្លាប់​ចំនួន ៣៦​នាក់​ លើ ៥០​នាក់​ ថយចុះ​២៨% ​និង​ខូចខាត​មធ្យោបាយ​សរុប១០៣ គ្រឿង​។

ថ្លែង​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ ​បាន​ណែនាំ ​និង​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ក្រុង​ស្រុក​ទាំងអស់ ត្រូវតែ​ចូលរួម​ផ្សព្វផ្សាយ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ឲ្យ​​ខ្លាំងក្លា​​បន្ថែមទៀត នៅពេល​ចុះ​តាម​មូលដ្ឋាន ​ដើម្បី​អោយ​ពលរដ្ឋ​បាន​យល់ដឹង​កាន់​តែច្រើន​ពី​ច្បាប់​ចរាចរណ៍​ដើម្បី​ជា​ការ​រួមចំណែក​មួយ ​ក្នុងការ​កាត់បន្ថយ​បញ្ហា​គ្រោះ​ចរាចរណ៍​នៅ​កម្រិត​ទាប​ បំផុត​នៅ​ខេត្ត​របស់​យើង​។

ឯកឧត្តម​ បន្តថា ​មានតែ​ការចូលរួម​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន ​និង​នៅ​តាម​សាលារៀន ​ពី​សំណាក់​អាជ្ញាធរ​របស់​យើង​នៅ​គ្រប់​បណ្តា​ក្រុង​ស្រុង​នោះទេ ​ទើប​ជា​ការ​ល្អ ​ព្រោះ​ការ​ធ្លាក់ចុះ ​នៃ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ កន្លងមក ​គឺ​បណ្ដាលមកពី​ការអនុវត្ត ​ច្បាប់​និង​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​នៅ​ទូទាំង​ខេត្តតាកែវ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm