ក្រុមហាម៉ាស ចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើរថយន្តដឹកជំនួយកូវ៉ែត

2024/03/04 11:13:48 pm        181

ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើរថយន្តជំនួយកូវ៉ែត កាលពីថ្ងៃអាទិត្យ ខណៈដែលវិបត្តិមនុស្សធម៌ពីសង្គ្រាមនៅហ្កាហ្សា នៅតែបន្តកើនឡើង។

កងជីវពលប៉ាឡេស្ទីន ដែលត្រូវបានគេចាត់ទុកថា ជាក្រុមភេរវករ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ពួកគេ បាននិយាយនៅលើបណ្តាញសង្គម Telegram និងត្រួតពិនិត្យដោយសារព័ត៌មាន UPI ថា រថយន្តជំនួយ ត្រូវបានវាយប្រហារនៅទីក្រុង Deir al-Balah ដែលនាំឲ្យអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន មានចំនួនមិនជាក់លាក់។

ក្រុមហាម៉ាស បាននិយាយថា ការវាយប្រហារនេះ «គឺជាការបញ្ជាក់»របស់អ៊ីស្រាអែល និង "សង្គ្រាមប្រល័យពូជសាសន៍ និងការបោសសម្អាតជនជាតិភាគតិច ដោយបានរិះគន់កងកម្លាំងអ៊ីស្រាអែលចំពោះ «បង្អត់អាហារជាប្រព័ន្ធ» និងការដកហូតជំនួយពីប៉ាឡេស្ទីន។ កងជីវពល បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺស្ថិតក្នុង «ការមិនយកចិត្តទុកដាក់ទាំងស្រុង»ចំពោះការសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។

ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖«ការបន្តកាន់កាប់ដោយកំណត់គោលដៅជំនួយ និងក្បួនរថយន្តសង្គ្រោះបង្ហាញពីកម្រិតឧក្រិដ្ឋកម្ម និងភាពឃោរឃៅ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសហសម័យរបស់យើង»។

ការវាយប្រហារនេះ ក៏ត្រូវបានលើកឡើងដោយក្រសួងសុខាភិបាលហ្កាហ្សារបស់ហាម៉ាស ដែលបង្ហាញថាមនុស្សរាប់សិបនាក់ បានស្លាប់ ឬរងរបួស។

ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា៖ «កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល អនុវត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាប្រព័ន្ធដោយកំណត់គោលដៅលើមនុស្សរាប់សែននាក់ ដែលកំពុងស្រេកឃ្លាននៅតំបន់ហ្កាហ្សាភាគខាងជើង»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm