ក្មេងៗនៅហ្កាហ្សា បានស្លាប់ដោយសារភាពស្រេកឃ្លាន ខណៈដែលកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស នៅជាប់គាំង

2024/03/05 12:03:07 am        26

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យថា កុមារជាច្រើននៅតំបន់ហ្កាហ្សា កំពុងស្លាប់ដោយសារខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ ចំពេលលក្ខខណ្ឌអស់សង្ឃឹមដោយសារតែការបិទជំនួយរបស់អ៊ីស្រាអែល និងការបំផ្លាញដែនដីដែលឡោមព័ទ្ធ ដោយជំរុញឲ្យមានកិច្ចចរចាបទឈប់បាញ់ ជាបន្ទាន់ នៅសប្តាហ៍នេះ។

មន្ត្រីអ៊ីស្រាអែល បានប្រាប់សារព័ត៌មានCNNថា ក្រុមអ្នកចរចា បានប្រមូលផ្តុំគ្នានៅរដ្ឋធានីគែរនៃប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យ ដើម្បីចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស និងការដោះលែងចំណាប់ថ្នូរចេញពីតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល មិនបានបញ្ជូនគណៈប្រតិភូទេ ទោះបីជាមានការបង្កើនសម្ពាធអន្តរជាតិឲ្យបញ្ចប់អរិភាព និងអនុញ្ញាតឲ្យមានបង្កើនជំនួយមនុស្សធម៌ដែលកំពុង   ត្រូវការយ៉ាងខ្លាំង។

មន្ត្រីរូបនេះ បាននិយាយថា ហេតុផល គឺដោយសារក្រុមហាម៉ាស មិនបានឆ្លើយតបទៅនឹងការទាមទាររបស់អ៊ីស្រាអែលចំនួនពីរគឺ បញ្ជីចំណាប់ថ្នូរអ៊ីស្រាអែលដែលបញ្ជាក់ថា អ្នកណានៅរស់ និងអ្នកដែលស្លាប់ និងការបញ្ជាក់អំពីសមាមាត្រនៃអ្នកទោសប៉ាឡេស្ទីនដែលត្រូវដោះលែងពីពន្ធនាគាររបស់អ៊ីស្រាអែល ជាថ្នូរនឹងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួន នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារសហគមន៍នៅអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា។

ប្រភពមួយរបស់ហាម៉ាស បានប្រាប់សារព័ត៌មាន CNN នៅពេលដែលគណៈប្រតិភូហាម៉ាស បានទៅដល់ទីក្រុងគែរកាលពីថ្ងៃអាទិត្យថា ក្រុមសកម្មប្រយុទ្ធ ចង់បញ្ចប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍ មុនពេលយល់ព្រមដោះលែងចំណាប់ថ្នូរ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស មិនបានឆ្លើយតប   ភ្លាមៗចំពោះសំណួររបស់សារព័ត៌មានCNNថាតើក្រុមសកម្មប្រយុទ្ធ បានឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់ អ៊ីស្រាអែលដែរឬទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm