ឯកឧត្តម ប៉ែន បូណា៖ ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រនិងអ្នកប្រឆាំង

2024/03/05 03:23:30 am        120

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំង។

ឯកឧត្តមបន្តថា ទី១៖ ពលរដ្ឋខ្មែរអ្នកសម្តែងមតិគាំទ្ររាជរដ្ឋាភិបាលនៅអូស្ត្រាលីកាលពីម្សិលមិញមានចំនួនច្រើនលើសលប់បើធៀបនឹងចំនួនអ្នកសម្តែងមតិប្រឆាំង។ ពួកគេសម្តែងមតិប្រកបដោយសេចក្តីថ្លៃថ្នូរដោយមិនបាននិយាយអ្វីប៉ះពាល់ដល់ក្រុមអ្នកប្រឆាំងទាល់តែសោះ ពោលគឺពួកគេបង្ហាញតែពីមនោសញ្ចេតនាប្រកបដោយការស្រឡាញ់ពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្តេចធិបតីនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។

ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំមិនឱ្យអ្នកគាំទ្រតបតជាមួយអ្នកប្រឆាំងឡើយទោះជាពួកគេប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេចនិងក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលយ៉ាងណាក៏ដោយពីព្រោះសម្តេចមិនចង់ឃើញជម្លោះបែកបាក់រវាងខ្មែរនិងខ្មែរនៅស្រុកគេឡើយ។

ទី៣៖ ក្រុមអ្នកសម្តែងមតិប្រឆាំងដែលមានគ្នាតិចតួច រួមទាំងបណ្តាញផ្សាយព័ត៌មានគាំទ្រពួកគេផង បានបំពានទៅលើសិទ្ធិអ្នកគាំទ្ររាជរដ្ឋាភិបាលតាមរយៈការចោទប្រកាន់ថា ទទួលលុយកាក់ ហើយចោទរាជរដ្ឋាភិបាលថា បានជួលមនុស្សឱ្យមកសម្តែងជាដើម។ លើសពីនេះ គឺពួកគេថែមទាំងបានប្រើពាក្យពេចន៍ប្រមាថដល់រាជរដ្ឋាភិបាលនិងសម្តេចនាយករដ្ឋមន្ត្រីយ៉ាងច្រើន។ ទាំងនេះគឺជាការបំពានសិទ្ធិនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ឯកឧត្តមបញ្ជាក់ថា ទិដ្ឋភាពបែបនេះឆ្លុះបញ្ចាំងឱ្យឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំប្រកបដោយព្រហ្មវិហារធម៌និងចង់ឃើញខ្មែររួបរួមគ្នានៅគ្រប់ទិសទី។ នេះគឺជាទឹកចិត្តមេដឹកនាំដែលមិនខុសពីទឹកចិត្តឳពុកម្តាយចំពោះកូនឡើយ។ ចំណែកអ្នកគាំទ្ររាជរដ្ឋាភិបាលវិញមានភាពចាស់ទុំខាងប្រជាធិបតេយ្យគួរឱ្យគោរពដោយពួកគេសម្តែងមតិប្រកបដោយភាពថ្លៃថ្នូរ និងចេះគោរពសិទ្ធិអ្នកដទៃ។ 

ឯកឧត្តមលើកឡើងថា សកម្មភាពជាក់ស្តែងបែបនេះធ្វើឱ្យការចោទប្រកាន់ មួលបង្កាច់នានាមកលើរាជរដ្ឋាភិបាលបានសាបរលាបទាំងស្រុង ហើយជាផលជះទៅក្រុមអ្នកចោទប្រកាន់មួលបង្កាច់គេវិញគឺមិនខុសអ្វីពី«បាចអង្កាមបញ្ច្រាសខ្យល់»ឡើយ។ នេះហើយគឺជាប្រៀបខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលឆក់ទាញបេះដូងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឱ្យងាកមកគាំទ្រដូចទឹកបាក់ទំនប់៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm