ទេសរដ្ឋមន្រ្តី លី ធុជ៖ បំណងប្រាថ្នាចង់បានជីវិត ល្អប្រសើររបស់ប្រជាជន គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា

2021/07/11 06:08:51 pm        174

បាវិត​ ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានក្រុមការងារ​គណបក្ស​ចុះជួយក្រុងបាវិត តំណាងរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណ:អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំជាមួយគណ:កម្មាធិការគណបក្សក្រុង និងគណ:កម្មាធិការគណបក្សសង្កាត់ទាំង៥ នៅក្រុងបាវិត។

ឯកឧត្ដម លី ធុជ បានជម្រុញអោយសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ព្រមទាំងបានបញ្ជាក់ថា «គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួល បានជីវិតល្អ គឺជាគោលដៅរបស់យើង»។

ឯកឧត្ដម លី ធុជ បានបន្តលើកឡើងទៀតថា គណបក្ស និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែលើកកម្ពស់ដល់សារៈសំខាន់នៃជីវភាពរស់នៅរបស់ប្រជាជន ដោយធ្វើការចែករំលែកការគិត ការព្រួយបារម្ភ ដោះស្រាយបញ្ហា និងជួយបំពេញតំរូវការរបស់ប្រជា ពលរដ្ឋ ធ្វើឱ្យកាន់តែប្រសើរឡើងនូវកម្រិតជីវភាពរបស់ពួកគាត់ ដើម្បីឱ្យពួកគាត់អាចរស់នៅក្នុងជីវិត មួយប្រកបដោយភាពរីករាយ ភាពងាយស្រួល និងការពេញចិត្ត។

ឯកឧត្ដម បានបញ្ជាក់ថា ការបម្រើប្រជាជនមិនអាចដូចជាខ្យល់កន្រ្តាក់ភ្លាមៗទេ ត្រូវបំពេញការងារដោយសន្សឹមៗ និងជាប្រចាំ ហើយលទ្ធផលភ្លាមៗ និងយន្តការការងារយូរអង្វែងដែលត្រូវការ ដើម្បីបម្រើប្រជាជន គឺការថែរក្សាស្ថេរភាព និងបន្តការងារឆ្ពោះទៅមុខជានិច្ច ជាមួយនឹងការធ្វើផែនការដ៏ទូលំទូលាយ និងដំណើរការទៅដោយមានសាមគ្គីភាព ជាពិសេសរួមគ្នាបង្កើតសមិទ្ធិផលជាមួយប្រជាពលរដ្ឋ។ ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន យើងត្រូវយកឈ្នះចិត្តរបស់ប្រជាជន និងកែលម្អរាល់សកម្មភាពការងារ របស់យើងជាប្រចាំ។

ក្នុងនាមលោកស្រីកិត្តិសង្គហ លោកប្រធានក្រុមការងារគណបក្សចុះជួយក្រុងបាវិត បានណែនាំដល់សមាជិកគណបក្សក្រុង និងគណបក្សសង្កាត់ទាំងអស់នូវ ៣ចំណុច សម្រាប់ត្រៀមសកម្មភាពមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំក្រោយនេះ៖

១/. អនុវត្តន៍ និងពង្រឹងវិធានច្បាប់ បទបញ្ញត្តិ គោលនយោបាយ គោលការណ៍ណែនាំ និងអនុសាសន៍ ដោយធ្វើការ និងដំណើរការជ្រើសរើសបេក្ខជនផ្លូវការតាមប្រតិទិនបានកំណត់។

២/. រក្សាទំនាក់ទំនងជិតស្និទ្ធ និងស្អាតស្អំ ដោយធានា និងរក្សានូវសមាជិកភាពដែលមានស្រាប់ ជ្រើសរើស និងបន្ថែមសមាជិកថ្មី - អ្នកបោះឆ្នោត និងយុវជនថ្មីត្រូវប្រាកដថាសមាជិកម្នាក់បោះឆ្នោតមួយសន្លឹក។

៣/. អភិវឌ្ឍន៍ និងរៀបចំយុទ្ធសាស្រ្តផែនការសកម្មភាពស្តីពីយុទ្ធនាការឃោសនាបោះឆ្នោត និងជំរុញសកម្មភាពបោះឆ្នោតតាមប្រតិទិន ដោយបង្កើតឲ្យមានបណ្តាញរាយការណ៍ជាប្រចាំ។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានណែនាំឲ្យរដ្ឋបាលក្រុងបាវិត និងសង្កាត់នីមួយៗ ក្នុងកំឡុងពេលបោះឆ្នោត ត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពដល់ក្រុមយុទ្ធនាការ ក្រុមត្រួតពិនិត្យការបោះឆ្នោត ក្រុមអ្នកបោះឆ្នោត និងក្រុមអ្នកច្បាប់ ហើយការរាប់សន្លឹកឆ្នោតត្រូវប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm