ក្រុមហ៊ុនចំនួន១២ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៤ នៅខណ្ឌដូនពេញ

2024/03/05 06:20:54 pm        214

ក្នុងការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ ដែលប្រើប្រាស់ថវិកាមូលនិធិ​សង្កាត់​របស់​រាជ​រដ្ឋាភិបាលកម្ពុជា នៅខណ្ឌដូនពេញ មានក្រុមហ៊ុនចំនួន១២ក្រុមហ៊ុន បានចូល​រួម​ដេញ​ថ្លៃ នាព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៤នេះ នៅសាលាខណ្ឌដូនពេញ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ហើយក្រុមហ៊ុន ចំនួន១២ក្រុមហ៊ុន បានចូលរួម​ដេញ​ថ្លៃ​នៅ​ក្នុងស​ង្កាត់​ទាំង​១១ នៃមូលដ្ឋានខណ្ឌដូនពេញ។

ក្នុង​ឱកាស​នោះលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ​បាន​លើក​ឡើងពី​សមិទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​មូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១សង្កាត់ ឆ្នាំ២០២៣ និងថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែល​បាន​ជួយ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ ស្ថាបនាលូមេ ស្តាលូ ជួសជុលផ្លូវ ស្ថាបនា កែ​លំអ​សាលា​រៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការ៉ូឡានៅតាមដងផ្លូវនានា។ល។

លោកអភិបាលខណ្ឌ សូមថ្លែងអំណរអរគុណសមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យ​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ មានការអភិវឌ្ឍ និងបានរួមចំណែក កាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ខណ្ឌទាំងមូល បានធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងទទួល បាន​នូវ​ភាព​កក់​ក្ដៅ​លើ​ការ​យក​ចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការ ដឹកនាំ​ដ៏​ឈ្លាស​វៃ​របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំ ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល និង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការ​ចូលរួម​របស់វិស័យឯកជន តាមរបៀប​ប្រកួត​ប្រជែង​ក្នុង​ការ​ចូលរួម​ដេញ​ថ្លៃ​គម្រោង​អភិវឌ្ឍន៍​សង្កាត់​នេះ មិនត្រូវមានការឃុបឃិតគ្នាក្នុងការដេញថ្លៃ ឬសន្យាអ្វីមួយ​ក្រោយ​ពេល​ដេញ​ថ្លៃ​នោះ​ទេ​ គឺដើម្បីកសាងសមិទ្ធិផលនានាក្នុងមូលដ្ឋានសង្កាត់ និងចូលរួម​អភិវឌ្ឍន៍​មូល​ដ្ឋាន​តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ និងធ្វើឲ្យមានលក្ខណៈបច្ចេកទេស ស្ដងដារត្រឹមត្រូវ។ ក្រោយ​ការ​ដេញ​ថ្លៃ​បាន​ក្រុម​ហ៊ុនត្រូវគោរពនីតិវិធី កិច្ចសន្យា និងរយៈពេល​កំណត់​ក្នុង​ការ​អនុវត្ត​គម្រោង​។ មាន​សៀវភៅ​ការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់។ ធានា​សុវត្ថិភាព​ការដ្ឋាន សុវត្ថិភាពសាធារណៈ និងរក្សារបរិស្ថានអនាម័យ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោង រហូត ដល់ពេលបិទការដ្ឋាន។

លោក សុខ ពេញវុធ បានបញ្ជាក់ថា ក្នុងមូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​ជា​ខណ្ឌ​មួយ​តំណាង​ឲ្យ​រាជ​ធានី​ភ្នំពេញ ដែលទើបទទួលជ័យលាភ ទីក្រុងស្អាតផងដែរ សម្រាប់ប្រទេសក្នុងអាស៊ាន ។

ជាចុងក្រោយ លោក សុខ ពេញវុធ ក៏បាន​ស្នើ​អោយ​គណៈកម្មការ​គ្រប់គ្រង​គម្រោង​សង្កាត់​ត្រូវ​មាន​ការ​តាម​ដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេស​គឺ​ការ​ពិនិត្យ​ផ្ដល់​យោបល់​ដោយ​សរសេរ​ចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មានការទទួលខុស​ត្រូវ​ចំពោះ​លទ្ធផល​គម្រោង​។​ តាម​ដាន​របាយការណ៍រីកចម្រើន និងការចេញអាណត្តិទូទាត់ និងប្រាក់ធានា។ ផ្តល់​យោបល់​កែល​ម្អ​ជា​ផ្លូវ​ការក្នុងសៀវភៅការដ្ឋាន នៅពេលចុះ​ពិនិ​ត្យ​ការដ្ឋាន​អនុវត្ត​គម្រោង​។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវ​ដេញ​ថ្លៃ​បាន​ហើយ​ធានា​ថា​ធ្វើ​បាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ៕  អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm