រដ្ឋសភា និងក្រសួងកិច្ចការនារី ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «ស្រ្ដី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

2024/03/05 06:51:29 pm        99

នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពទទួលស្វាគមន៍គណៈប្រតិភូស្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី​ក្រសួង​​កិច្ចការនារី នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថ្លែងអបអរសារទរខួបលើកទី១១៣ ទិវា​អន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៤ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុង​បរិវត្ត​កម្មឌីជីថល»។

ក្នុងឱកាសនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ​នេះ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺជា​មូល​បទ​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅបំផុត បង្ហាញអោយឃើញពីការឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់​សង្គម​នៅក្នុងយុគសម័យឌីជីថល ជាពិសេសបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែល​បាន​ផ្តោត​លើ​អាទិភាព​គន្លឹះ​ចំនួន​៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្ត​មានប្រសាសន៍លើកឡើងពីការខិតខំរបស់រដ្ឋសភា នៅក្នុងការជំរុញ លើកកម្ពស់ សមភាព​យេន​ឌ័រ នៅក្នុងកិច្ចការកសាងច្បាប់ ដែលមានលក្ខណៈទូលំទូលាយ និងគ្រប​ដណ្តប់​ក្នុង​ការ​បញ្ជ្រាប​សម​ភាពយេនឌ័រ នៅក្នុងគោលនយោបាយសាធារណៈ និងច្បាប់ ដែលគិត​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី។

ឯកឧត្តមបន្តថា រដ្ឋសភាក៏កំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹ​ង​សមត្ថភាព​របស់​ស្ត្រីតាមរយៈគំនិតផ្តួចផ្តើម និងវេទិកាសភា​ជា​ច្រើន​របស់ក្រុម​សភា​ជាតិ​កម្ពុជា​នៃ​អ្នក​នយោបាយសភាស្ត្រី ព្រមទាំងជំរុញ​សមាជិកា​សភា​ស្ត្រី​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​យន្ត​ការ​ទាំង​ថ្នាក់​ជាតិ និងអន្តរជាតិ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២០២៤នេះ ក្រសួងកិច្ចការនារីបានជ្រើសរើសយកមូលបទ «ស្រ្តី និ​ង​ក្មេង​ស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់​នៃ​ការ​លើក​កម្ពស់​ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ដែល​ឆ្លើយ​តប​នឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាម​ចក្ខុវិស័យ​ដែល​បាន​ចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និង​ក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើន​ភាព​អង់​អាច​ដល់​ស្រ្តី និងក្មេងស្រី។

តាង​នាមស្រ្តីកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ​រដ្ឋសភា ដែលជានិច្ចកាល បានគាំទ្រការតាក់តែង ការពិនិត្យ និងសម្រួលការអនុម័តច្បាប់ ដែ​ល​ការពារ​សិទិ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្រ្តី ហើយកា​រ​បន្ត​គាំទ្រ​របស់​រដ្ឋសភា ចំពោះការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ នៅតែមានសារៈសំខាន់ ដើម្បី​ពន្លឿនការធ្វើឱ្យសម្រេចបាននូវកិច្ចអភិវឌ្ឍសង្គមមួយ ប្រកបដោយសមធម៌ និងបរិយាបន្ន។

ចំណែក ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅ​ក្នុង​សុន្ទរក​ថា​ស្វាគមន៍ទៅកាន់អង្គពិធី ក៏បានធ្វើការអំពាវនាវចំពោះសុភាពបុរសទាំងអស់ សូមចង​ចាំ​ក្នុង​មន​សិ​កា​ជានិរន្តថា នារីគឺជាសមភាគីប្រចាំជីវិតរបស់យើង ជាគូជីវិតរបស់យើង ជាជីដូន ជាម្តាយ​ជា​ទីគោរព​ដ៏ខ្ពង់ខ្ពស់បំផុត ជាកូនជាទីស្រឡាញ់បំផុត ការគោរព ការស្រឡាញ់ស្ត្រីភេទ ជាទូទៅទោះ​ជា​ស្ថិ​ត​នៅក្នុងស្ថានភាពណាក៏ដោយ នោះគឺជាគុណធម៌ ពោលគឺជាតម្លៃ ដែលផ្តល់សេចក្តី​ថ្លៃថ្នូរ​ដល់​យើង​ជាមនុស្ស ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        38
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm