អភិបាលរាជធានី ជំរុញឲ្យគ្រូបង្រៀនលះបង់ថែមទៀត​ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីប្រទេសជាតិរីកចម្រើន

2024/03/05 07:06:09 pm        143

អភិបាលរាជធានីភ្នំពេញជំរុញឲ្យគ្រូបង្រៀនលះបង់ថែមទៀត ដើម្បីមានធនធានមនុស្សឆ្ពោះ​ទៅ​សម្រេច​បាន​នូវចក្ខុវិស័យចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។

ថ្លែងក្នុងពិធីបិទសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានមានប្រសាសន៍ថា វិស័យអប់រំ​សព្វថ្ងៃ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ដែលជាជោគជ័យយ៉ាងធំធេងលើវិស័យអប់រំនេះ ប៉ុន្តែកុំភ្លេចខ្លួន​ចំពោះ​ភាព​ជោគ​ជ័យ​នេះ ដោយត្រូវរួមគ្នាបន្តធ្វើយ៉ាងណាឲ្យវិស័យអប់រំកាន់តែជោគជ័យថែមទៀត និង​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​បាននូវចក្ខុវិស័យជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ក្លាយ​ជា​ប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តម ឃួង ស្រេង ក៏បានជម្រាបជូនលោកគ្រូ អ្នកគ្រូ​ឲ្យ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានជំរុញឲ្យលោកគ្រូ អ្នកគ្រូទាំងអស់​ចូលរួម​អនុវត្ត​គោល​នយោបាយភូមិ សង្កាត់មានសុវត្ថិភាព​ តាមរយៈ​ច​ង​ជា​គ្រុប​តេឡេក្រាម​មួយ​រវាង​អាជ្ញាធរ​ កងកម្លាំងមានសមត្ថកិច្ច និងលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា ពោលគឺ​នៅ​ពេល​មាន​បញ្ហា​អ្វី​មួយគឺអាចរួមគ្នាដោះស្រាយបានភ្លាមៗតែម្ដង។ លោកគ្រូ អ្នកគ្រូត្រូវលះបង់​បន្ថែម​ទៀត​ទៅ​តាម​យុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស បើគ្មានធនធានមនុស្ស គឺមិនអាច​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចម្រើន​បាន​នោះទេ។ បច្ចុប្បន្ននេះទីផ្សារការងារកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង ទាមទារ​ត្រូវ​មាន​ធន​ធាន​មនុស្សខ្លាំងដែរ។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងថា អង្គ​សន្និបា​ត​បានធ្វើឡើងក្នុងរយៈមួយថ្ងៃកន្លះនេះ ដោយបានដំណើរ​ការ​ពិភាក្សា​រួមគ្នា​លើ​សេចក្តី​ព្រាង​របាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗចំនួន៨ ទៅតាមអនុវិស័យទាំង៦ គឺ​អ​នុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សានិងអប់រំបច្ចេកទេស អនុ​វិស័យអប់រំក្រៅប្រព័ន្ធ អនុវិស័យអប់រំកាយនិងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយ​ឆ្លុះប​ញ្ចាំង​ពី​ចំណុចខ្លាំង ចំណុចសេសសល់ដែលបានអនុវត្តកន្លងមក ដើម្បីជា​មូលដ្ឋាន​លើក​ទិស​ដៅ​អនុវត្ត​បន្ត ដោយបើកទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍​បាន​ចូល​រួម​ផ្ដល់​យោបល់​៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        111
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        105
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm