មន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង មិនមានអ្នកជាប់ពាក់ព័ន្ធនឹងថ្នាំញៀន ក្រោយ​ធ្វើតេស្ដ​រកសារធាតុញៀន

2024/03/05 09:06:39 pm        361

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង បាន​បើក​យុទ្ធនាការ​ធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីទាំងអស់ បូករួមទាំងឯកឧត្តមប្រធានសាលាដំបូង និង​ឯកឧត្តមព្រះរាជអាជ្ញាផង ដែលជាលទ្ធផល គឺរកពុំឃើញមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់​មាន​ពាក់​ព័ន្ធ​នឹង​សារធាតុញៀននោះឡើយ។ រាជរដ្ឋាភិបាលអាណត្តិថ្មី បានធ្វើបន្តពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន កុំឱ្យបញ្ហាគ្រឿងញៀន ក្លាយជាជំងឺមហារីកកាន់តែធ្ងន់ទៅៗ នាំឱ្យប៉ះពាល់​ដល់​ប្រទេស​ជាតិ​ទាំងមូលនាំទុក្ខដល់ប្រជាពលរដ្ឋទូទៅ។

ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បន្ថែម​ទៀត​ក្នុង​អាណត្តិ​ថ្មី​នេះ ដើម្បីឈានដល់ការប្រយុទ្ធប្រឆាំងជាមួយបទល្មើសផ្សេងៗ និងបញ្ហាមិន​ប្រក្រតី​នានា​ដែលកើតឡើងនៅក្នុងសង្គម គឺត្រូវផ្តើមចេញពីការសម្អាតខ្លួនឯងជាមុនសិន ពោល​គឺ​ការ​សម្អាតផ្ទះ ដែលសំដៅដល់ការរកឱ្យឃើញមន្ត្រីធ្វើខុសពាក់ព័ន្ធបទល្មើសផ្សេងៗ ពិសេស គឺ​មក​ពី​គ្រឿង​ញៀនទាំងនេះហើយ ដែលនាំឱ្យឈាន​ទៅ​ដល់​ការ​បើក​យុទ្ធនាការណ៍​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ក្នុងចំណោមមន្ត្រីរាជការ កងកម្លាំងទាំងអស់ ដើម្បីធ្វើយ៉ាងណា​កម្លាំង​អនុវត្ត​ច្បាប់​ត្រូវ​សម្អាត​ខ្លួនជាមុនសិន ទើបប្រសិទ្ធភាពនៃការអប់រំណែនាំតម្រង់ទិស ដល់មហាជនទូទៅ មានប្រសិទ្ធភាព និងធ្វើឱ្យការបង្ហ្រាបបទល្មើសគ្រឿងញៀនផ្សេងៗមានប្រសិទ្ធភាព ។

ប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ពួកគាត់ពិត​ជា​សប្បាយ​ចិត្ត​យ៉ាងខ្លាំងបំផុត និងគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុង​ការ​ដាក់​ចេញ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តាម​ក្រសួង​ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះបញ្ហាគ្រឿងញៀន គឺជាដំបៅដ៏អាក្រក់មួយក្នុងសង្គម ហើយ​បើ​កាលណាមនុស្សណាម្នាក់បានជ្រុលសេពគ្រឿងញៀន តែងធ្វើឱ្យបាត់បង់សតិ និង​ធ្វើ​អ្វីៗ​បង្ក​គ្រោះថ្នាក់ដល់អ្នកដទៃ និងរហូតដល់សង្គមថែមទៀត។ ហេតុនេះសម្រាប់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជារឿងមួយដ៏ល្អ ដើម្បីធ្វើយ៉ាងណាប្រែក្លាយយុវជនកម្ពុជា អោយចៀសឆ្ងា​យ​ពី​គ្រោះថ្នាក់​កើត​ចេញ​ពី​គ្រឿង​ញៀននេះ ព្រោះពួកគេ ជាទំពាំងស្នងឬស្សីត្រូវតែស្អាតស្អំ និងប្រកបដោយសមត្ថភាព សម្រាប់​បន្ត​វេនអភិវឌ្ឍន៍ប្រទសជាតិ។

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងបានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងនូវវិធានការ​ដ៏ម៉ឺងម៉ាត់​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ ។ ការបង្រ្កាបជាមួយវិធានការដាច់ខាតរបស់ប្រមុខរដ្ឋាភិបាលនេះ គឺដើម្បីអោយ​ប្រទេស​មួយ​ស្អាតស្អំ គ្មានគ្រឿងញៀន និងនាំអោយយុវជនប្រកបដោយចំណេះដឹង ដែលទាំង​អស់​នេះ គឺជាកត្តាមិន​អាច​ខ្វះបា​ន​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង​អោយ​កាន់​តែ​រុង​រឿងក្រោមម្លប់សុខសន្តិភាព ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm