អង្គប្រជុំក្នុងប្រទេសស្វិសដឹកនាំដោយឯកឧត្តមបណ្ឌិត លី ធុជ បន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការដោះមីននៅប្រទេសអ៊ុយក្រែន

2024/03/05 09:35:41 pm        53

(ស្វីស) ៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអនុលោមភាពកិច្ចសហប្រតិបត្តិការនៃអនុសញ្ញាអូតាវ៉ាជួបប្រជុំពិភាក្សាជា មួយលោកជំទាវ Yevheniia FILIPENKO តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីលើកកម្ពស់វិធីសាស្រ្តសហប្រតិបត្តិការក្នុងការដោះស្រាយការចោទប្រកាន់ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាដែលកំពុងបន្ត និងពង្រឹងការប្តេជ្ញាចិត្តរបស់អ៊ុយ ក្រែនចំពោះគោលការណ៍នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស។ 

  កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិកគណៈកម្មការអនុលោមភាព រួមមាន ប្រទេសកម្ពុជា អាល្លឺម៉ង់ ន័រវេស្ស និងប្រទេសប៉េរូ រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU-APMBC) ។

  សូមជម្រាបថា ប្រទេសអ៊ុយក្រែនដែលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ត្រូវបានចោទប្រកាន់មិនបានអនុវត្តតាមបទដ្ឋានអនុសញ្ញា និងបានប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ អង្គប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តអនុសញ្ញារបស់រដ្ឋភាគី និងបានពិនិត្យមើលការអនុលោមតាមច្បាប់របស់អ៊ុយក្រែនជាមួយអនុសញ្ញាអូតាវ៉ា ដោយផ្តោតលើការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិ មនុស្សលើការប្រើប្រាស់មីនប្រឆាំងមនុស្ស ធានានូវតម្លាភាព និងព័ត៌មានលម្អិតអំពីកិច្ចខិតខំប្រឹងប្រែង និងបញ្ហាប្រឈមនានា សម្រាប់ត្រៀមកិច្ចប្រជុំអន្តរកាលនាពេលខាងមុខ។

  នៅក្នុងអង្គប្រជុំនេះ គឺបានបន្តជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ការដោះមីននៅប្រទេសអ៊ុយក្រែន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ តម្លាភាព បទដ្ឋាន និងគោលការណ៍នៃអនុសញ្ញា ដើម្បីស្តារឡើងវិញនូវស្មារតីនៃកិច្ចសហប្រតិបត្តិការក្រោមអនុ សញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស។ ជាមួយគ្នានោះ ប្រទេសអ៊ុយក្រែន បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះសន្តិភាព សន្តិសុខ និងមនុស្សជាតិជាសាកល ដោយបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិជាច្រើនលើសពីអនុសញ្ញាអូតាវ៉ា៕ ដោយ ៖ ភារម្យ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm