នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការបែងចែកភូមិសាស្រ្តនយោបាយ គឺជាកត្តារួមចំណែក​ធ្វើឲ្យ​អសន្តិសុខសកលលោក

2024/03/05 09:51:57 pm        313

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​លើក​ឡើង​ថា ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកធ្វើឲ្យអសន្តិសុខសកលលោក និង​បង្ក​ឱ្យ​កើតមានជម្លោះថ្មីៗ ហើយធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាកផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន (ADMM )និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤ដែល ប្រទេស​ឡាវធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ការបែង​ចែក​ភូមិ​សាស្រ្ត​នយោបាយ​គឺ​ជាកត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​អសន្តិសុខ​សកលលោក​ហើយការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនេះដែរ ក៏នឹងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​រួមគ្នា​របស់​អាស៊ាន​ក្នុង​ការ​ឆ្លើយ​តប​រួមគ្នា​ចំពោះ​បញ្ហា​ប្រឈម​ធំៗ​ដែល​អាស៊ាន​អាច​នឹងជួបប្រទះជាដើម។

ក្នុងន័យនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានអំពាវនាវដល់អាស៊ាន​ចាំបាច់ត្រូវ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយ​នូវ​ការ​បោក​បក់​នៃ​ភូមិ​សាស្ត្រ នយោបាយដែលកំពុងកើតឡើងទាំងនេះ។ យ៉ាងណាក្តី ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​ក៏​បាន​សម្តែងនូវជំនឿជឿជាក់ថាអាស៊ាននឹងសាកសមជាស្ពានជួយលើបញ្ហាទាំងនោះ ជាពិសេស​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM -Plus) គឺជាវេទិកាតែមួយគត់ ដែល​ប្រទេស​មហា​អំណាច ចូលរួមកិច្ចសហប្រតិបត្តិការផ្នែកយោធា និងកិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្តែង​រួម​គ្នា​ឆ្ពោះ​ទៅការដោះស្រាយបញ្ហាប្រឈមរួម។

នៅ​ក្នុង​កិច្ចប្រជុំខាងលើនេះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្តែងក្តីរំភើប ដោយ​បណ្តា​ប្រទេស​មិន​មែនបូក និងដៃគូខាងក្រៅជាច្រើន​មាន​ការ​ចាប់​អារម្មណ៍​ចូល​រួម​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ ADMM និងADMMបូក ។ដៃគូខាងក្រៅមួយចំនួន បានបន្តដាក់ពាក្យស្នើសុំ ជាអ្នក​សង្កេត​ការណ៍​របស់​ក្រុមការងារជំនាញADMM-បូក ដោយសារតែភាព​ជោគជ័យ​របស់​កម្ម​វិធី​សង្កេត​ការណ៍​នេះ​ នៅក្នុងជុំកន្លងទៅ ខណៈប្រទេសខ្លះ ថែមទាំងបានដាក់ពាក្យស្នើសុំ ជា​សមា​ជិក​ពេញ​សិទ្ធិ ​ADMM-បូក ថែមទៀតផងដែរ។

នាយឧត្តមសេនីយ៍ទៀ សីហា បានបន្ថែមទៀតថា ការកើនឡើងនូវចំណាប់អារម្មណ៍នេះ ជា​សក្ខីកម្ម​មួយ​ដែល ADMM និងADMMបូក ជាវេទិកាមាន​ប្រសិទ្ធ​ភាព​សម្រាប់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា ដើម្បីជំរុញការកសាងទំនុកចិត្តជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការការពារជាតិ សម្រាប់​សន្តិភាព សន្តិសុខ និងភាពធន់ក្នុងតំបន់ ហើយក្នុងនាមជាសហប្រធាន នៃក្រុមការងារជំនាញ ស្តីពី​សន្តិសុខបច្ចេកវិទ្យាព័ត៌មាន កម្ពុជានឹងធ្វើការរួមគ្នាជាមួយអូស្ត្រាលី និង​បណ្តា​ប្រទេស​ ADMM-បូក ទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយ​បញ្ចូល​នូវ​របៀប​វារៈស្ត្រីសន្តិភាព និងសន្តិសុខ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៅ​ក្នុងកម្ម​វិធី​ការងារ​របស់​ក្រុម​ការងារ​ជំនាញផង។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានសម្តែង សេចក្តី​សង្ឃឹមថា អាស៊ាននឹងមានឱកាសរៀបចំលំហាត់រួមគ្នា ជាមួយ​នឹង​ក្រុម​ការងារ​ជំនាញ​ណា​មួយ ​ដើម្បីបង្កើនប្រសិទ្ធភាព សមត្ថភាពអន្តរប្រតិបត្តិការ និងដើម្បី​លើក​កម្ពស់​ការ​យល់​ដឹងអំពី​សន្តិសុខ​បច្ចេក​វិទ្យាព័ត៌មាន ក្នុងចំណោម កងទ័ពរបស់អាស៊ានទាំងអស់ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ បានប្រព្រឹត្តទៅ​ក្រោម​មូលបទ​«អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និង ភាពធន់» ។នៅក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នាឱកាសនោះ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានធ្វើការផ្លាស់ប្តូទស្សន: គ្នា​ទៅ​វិញទៅមក ស្ដីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូខាងក្រៅ ការគិតគូរ​លើ​ការ​ពង្រឹង​ឯកភាព​ និងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការ ជាក់​ស្វែងក្រោ​មយន្តការ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ) និងកិច្ចប្រជុំរដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ានបូក (ADMM -Plus )ដែលមានស្រាប់ជាដើម៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        66
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm