ហ្វីលីពីន៖ «ការបើកបរពត់ពេនយ៉ាងគ្រោះថ្នាក់» របស់ឆ្មាំល្បាតឆ្នេរចិន នាំឲ្យមានការបុកគ្នា នៅសមុទ្រចិនខាងត្បូង

2024/03/06 12:40:53 am        191

ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (ទី៥ ខែមីនា) បានចោទប្រកាន់ឆ្មាំល្បាតឆ្នេររបស់ចិនថា បាន «បើកបរពត់ពេនយ៉ាងគ្រោះថ្នាក់» ទើបនាំឲ្យមានការបុកគ្នា រវាងនាវាឆ្មាំល្បាតឆ្នេររបស់ខ្លួន និងនាវាចិន អំឡុងពេលបំពេញបេសកកម្មផ្ដល់សម្ភារៈផ្គត់ផ្គង សម្រាប់កងទ័ពហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។

វីដេអូដែលចែករំលែកដោយឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បានបង្ហាញពីនាវារបស់ខ្លួន BRP Sindangan បានបុកជាមួយនាវាឆ្មាំល្បាតឆ្នេររបស់ចិន ខណៈពេលដែលកំពុងអមដំណើរបេសកកម្មផ្គត់ផ្គង់ជាប្រចាំសម្រាប់កងទ័ពហ្វីលីពីនដែលឈរជើងនៅលើនាវាចម្បាំងចាស់ទ្រុឌទ្រោម ក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ អ្នកនាំពាក្យ PCG បាននិយាយថា នាវាហ្វីលីពីនបានរងការខូចខាតរចនាសម្ព័ន្ធតិចតួចនៅក្នុងឧបទ្ទវហេតុនេះ។

ចំណែកឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានចាត់វិធានការគ្រប់គ្រងលើនាវាហ្វីលីពីនដែលបានចូលដោយខុសច្បាប់ទៅក្នុងដែនទឹកជាប់នឹងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងអះអាងអធិបតេយ្យភាពភាគច្រើននៃសមុទ្រចិនខាងត្បូង ជាការទាមទារដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ក្នុងឆ្នាំ២០១៦ បានរកឃើញថា ការទាមទាររបស់ប្រទេសចិនមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        10
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm