រុស្ស៊ីនឹងធ្វើម្ចាស់ផ្ទះទទួលអង្គការឃ្លាំមើលបរមាណូ រយៈពេល ២ឆ្នាំក្រោយដណ្ដើមកាន់កាប់ម៉ាស៊ីនរ៉េអាក់ទ័រ

2024/03/06 12:41:41 am        187

មន្ត្រីនុយក្លេអ៊ែរជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលជាផ្នែកនៃបេសកកម្មការទូតដ៏រសើបមួយ ដោយគម្រោងនេះកើតឡើងក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីវិមានក្រឹមឡាំងបានដណ្ដើមកាន់កាប់រោងចក្របរមាណូដ៏ធំបំផុតរបស់អឺរ៉ុបពីប្រទេសអ៊ុយក្រែន។

បេសកជនរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) របស់រុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គនាយក IAEA លោក Rafael Mariano Grossi នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុង Sochi នាថ្ងៃទី៥ ខែមីនានេះ ជាទីដែលលោកនឹងជួបពិភាក្សានៅថ្ងៃបន្ទាប់ អំពីសុវត្ថិភាព នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី។

នៅពេលសួរថា តើកិច្ចប្រជុំជាមួយលោក Putin ស្ថិតក្នុងរបៀបវារៈដែរ ឬទេ លោក Grossi បាននិយាយថា «នេះគឺជាគោលដៅ»។ បើយោងតាមសេវាព័ត៌មាន Interfax បានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា កិច្ចប្រជុំមិនត្រូវបានច្រានចោលនោះទេ។

អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា) លោក Grossi បាននិយាយថា៖«ខ្ញុំគិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងអាចរក្សាការសន្ទនាកម្រិតខ្ពស់នេះ»។ លោកបន្ថែមថា លោកមិនរំពឹងថា នឹងមាន «ប្រតិកម្មតបភ្លាមៗដោយមិនបានពិចារណាឲ្យល្អិតល្អន់» ពីរដ្ឋសមាជិក IAEA ដែលអាចចោទសួរពីដំណើរទស្សនកិច្ចរបស់លោក។

ដំបូងឡើយ លោក Grossi មានគម្រោងទៅទស្សនកិច្ចនៅទីក្រុងមូស្គូ បន្ទាប់ពីការធ្វើដំណើររបស់លោកទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia កាលពីថ្ងៃទី៧ ខែកុម្ភៈ ជាទីដែលក្រុមអធិការកិច្ចអន្តរជាតិ បានឈរជើងរយៈពេល ១៨ខែ។ ប៉ុន្តែការធ្វើដំណើរនោះ ត្រូវបានពន្យារពេលដោយពុំមានការប្រកាស៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm