អភិបាលរាជធានីជំរុញអាជ្ញាធរឱ្យបន្តទប់ស្កាត់គ្រឿងញៀន ល្បែងស៊ីសង និងដោះស្រាយការកកស្ទះចរាចរណ៍

2024/03/06 01:07:18 am        89

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានជំរុញជាថ្មីម្ដងទៀតដល់អាជ្ញាធរទាំង១៤ខណ្ឌ និងកងកម្លាំងទាំងអស់ឱ្យបន្តទប់ស្កាត់បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងតាមមូលដ្ឋាន និងដោះស្រាយការកកស្ទះចរាចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការបានលើកឡើងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីពិនិត្យលើការងារឡើងវិញ ថាតើនៅខ្វះខាត ឬខ្វះចន្លោះអ្វីខ្លះ ដើម្បីយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋជាដើម។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា បញ្ហាចរាចរណ៍ជារឿងមួយដែលបាននឹងកំពុងដោះស្រាយ ចំពោះបញ្ហាចោរឆក់ត្រូវបានទប់ស្កាត់ និងកាត់បន្ថយបានច្រើន តែក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែរ ដែលត្រូវរួមគ្នាដើម្បីឱ្យបានប្រសើរឡើង ដូចជាការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងជាដើម។

ចំពោះទីតាំងអាជីវកម្មដូចជា មណ្ឌលកម្សាន្ត ខារ៉ាអូខេ ភោជនីយដ្ឋាន បៀរហ្គារដិន និងក្លឹបកម្សាន្ត ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើលទីតាំងដែលមានហានិភ័យ ចំពោះគ្រឿងញៀននេះ ដើម្បីមានវិធានការលើការបង្ក្រាប និងលុបបំបាត់គ្រឿងញៀនឱ្យបាន ហើយនៅតាមសាលារៀន និងទីតាំងផ្សេងៗទៀតក៏ត្រូវរួមគ្នាដើម្បីលុបបំបាត់ និងត្រូវបន្តទប់ស្កាត់បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនិងការបំផុសផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ដោយសារតែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គិភ័យ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស ដើម្បីឱ្យដើរឱ្យឆ្ងាយពីគ្រឿងញៀន ក្រុមបងតូច បងធំជាដើម។ ចំពោះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបន្តសហការជាមួយកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ បញ្ហាចរាចរណ៍កន្លែងណាមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំឱ្យកកស្ទះចរាចរណ៍៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        70
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm