ទីភ្នាក់ងារUN៖ បំណងបន្តការដឹកជញ្ជូនជំនួយទៅហ្កាហ្សាភាគខាងជើង «មិនជោគជ័យច្រើនទេ»

2024/03/06 04:08:16 pm        154

ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បាននិយាយថា «វាមិនជោគជ័យទូលំទូលាយនោះទេ» នៅក្នុងការប៉ុនប៉ងរបស់ខ្លួន កាលពីថ្ងៃអង្គារ ដើម្បីបន្តការដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ដែលស្ថិតលើមាត់ជ្រោះគ្រោះទុរ្ភិក្ស។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានផ្អាកការដឹកជញ្ជូនស្បៀងអាហាររបស់ខ្លួនកាលពីថ្ងៃទី ២០ ខែកុម្ភៈ ដោយសារស្ថានភាពសន្តិសុខមិនច្បាស់លាស់ ដោយក្បួនរថយន្តរបស់ខ្លួន ប្រឈមការវាយប្រហារដោយហ្វូងមនុស្សស្រេកឃ្លានឥតសណ្តាប់ធ្នាប់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម បាននិយាយថា ខ្លួនបានបញ្ជូនក្បួនរថយន្តដឹកទំនិញចំនួន ១៤ គ្រឿងទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ប៉ុន្តែវាត្រូវបានបង្វែរត្រលប់មកវិញដោយកងទ័ពអ៊ីស្រាអែល បន្ទាប់ពីការរង់ចាំរយៈពេល ៣ ម៉ោងនៅប៉ុស្តិ៍ត្រួតពិនិត្យ Wadi Gaza ។

កម្មវិធីស្បៀងអាហារពិភពលោក (WFB) បាននិយាយថា រថយន្តដឹកទំនិញទាំងនោះ ត្រូវបានប្តូរទិសដៅ ហើយក្រោយមក ត្រូវបានបញ្ឈប់ដោយហ្វូងមនុស្សអស់សង្ឃឹមជាច្រើននាក់ ដែលបានសម្រុកចូលលួចយកស្បៀងអាហារ ប្រហែល ២០០ តោន។

នាយករងប្រតិបត្តិរបស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) លោក កាល់ ស្កៅ(Carl Skau) បាននិយាយថា ទោះបីជាក្បួនរថយន្តថ្ងៃនេះ ពុំបានធ្វើដំណើរទៅដល់ភាគខាងជើង ដើម្បីផ្តល់អាហារដល់ប្រជាជនដែលស្រេកឃ្លានក៏ដោយ ក៏កម្មវិធីស្បៀងអាហារពិភពលោក(WFP) នៅតែបន្តរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីចូលទៅទីនោះ។

កាលពីសប្តាហ៍មុន មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា យ៉ាងហោចណាស់មនុស្ស ៥៧៦.០០០ នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលស្មើនឹងមួយភាគបួននៃចំនួនប្រជាជន បានឈានចេញមួយជំហានពីគ្រោះទុរ្ភិក្ស។

កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ១១៨ នាក់ ដែលកំពុងព្យាយាមទៅទទួលយកជំនួយពីក្បួនរថយន្តនៅជិតទីក្រុងហ្កាហ្សា ដោយអ្នកនៅរស់ជីវិត និយាយថាពួកគេត្រូវបានបាញ់ប្រហារ ហើយអ៊ីស្រាអែល បាននិយាយថា ភាគច្រើននៃអ្នកស្លាប់ប្រជ្រៀត ឬរត់ជាន់គ្នា អំឡុងពេលមានភាពចលាចល។

អត្ថបទដែលទាក់ទង

អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        8
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        68
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm