នាយឧត្តមសេនីយ៍ ជៀង អំ ណែនាំដល់អគ្គនាយកដ្ឋានយោធសេវា​ត្រូវចេះទប់ស្កាត់​នូវព័ត៌មានមិនពិត

2024/03/06 06:04:52 pm        142

នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ​បានធ្វើការណែនាំ​ដល់​នាយ​ទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃនាយកដ្ឋានអប់រំ អគ្គនាយកដ្ឋាន​យោធ​សេវា ត្រូវចេះទប់ស្កាត់នូវព័ត៌មានមិនពិតនានាតាមរយៈប្រព័ន្ធអេឡិចត្រូនិច ខណៈ​ពួក​ប្រឆាំង​មួយ​ក្តាប់​តូច​បានកំពុងវាយប្រហារ និងមូលបង្កាច់រាជរដ្ឋាភិបាល រួមទាំងកងទ័ព​ តាមរយៈ​ព័ត៌មាន​មិនពិតនេះ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តការងារអប់រំចិត្តសាស្រ្តឆ្នាំ២០២៤ នាថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ បាន​លើក​ឡើង​ថា នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ត្រូវធ្វើការទប់ស្កាត់​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិនពិត តាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗដូចជាតាមយូធូប ហ្វេសបុកជាដើម ព្រោះ​ថា​ពួក​ប្រឆាំង​តែង​តែផ្សព្វផ្សាយព័ត៌មានមូលបង្កាច់មកលើរាជរដ្ឋាភិបាល និងកងទ័ពជាទូទៅ​ពួក​នេះ​ភាគ​ច្រើន​នៅ​បរទេស។

នៅក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ ក៏បានណែនាំឲ្យអគ្គនាយកដ្ឋានយោ ធសេវា គប្បីអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយ នីតិកាលទី៧នៃរដ្ឋសភា ដែល​មាន​បាវចនាចំនួន៥គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដោយ​ក្នុង​នោះ​ភារកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ គឺផ្តោតសំខាន់ទៅលើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយ​គ្រប់​បណ្តាអង្គ ភាពត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ និងភារកិច្ច​របស់​កង​យោធ​ពល​ខេម​រភូមិន្ទ ជាពិសេសភារ កិច្ចការពារបូរណភាពទឹកដី និងភារកិច្ចការពារព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយ​ប្រឆាំង​ដាច់​ខាត​ចំពោះ​សកម្មភាព​ទាំង​ឡាយ​ណាដែ​លសំដៅដល់ការធ្វើបដិវត្តន៍ណណ៌ជាដើមនោះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានណែនាំឲ្យបន្ត​ចូល​រួម​អនុវត្ត​ផែនការ​កំណែ​ទម្រង់​របស់​កងយោធពលខេមរភូមិន្ទ៥ឆ្នាំឲ្យបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ ដោយក្នុង​នោះផែ​ន​ការ​អប់រំ​ហ្វឹកហ្វឺនក៏ជាផ្នែកមួយនៃកំណែទម្រង់នេះផងដែរ ដែលបានចូលរួម​ចំណែក​ពង្រឹង​សមត្ថភាព​ដល់​កងទ័ពទូទាំងកង យោធពលខេមរភូមិន្ទ ដើម្បីបំពេញភារ​កិច្ច​របស់​ខ្លួន​ឲ្យ​បាន​សម្រេច​ជោគ​ជ័យល្អប្រសើរ។ និងបន្តយកចិត្ត ទុកដាក់អប់រំ និងពង្រឹងការអនុវត្តច្បាប់របស់រដ្ឋ និង​បទវិន័យទូទៅសម្រាប់យោធិននៃកងយោធពល ខេមរភូមិន្ទ ដោយ​យក​ចិត្ត​ទុក​ដាក់​អប់រំ​បន្ថែម​ទៅ​លើច្បាប់ផ្សេងៗ ជាពិសេសច្បាប់ពាក់ព័ន្ធទៅនឹងអំពើ ហឹង្សា ច្បាប់ព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការប្រឆាំងគ្រឿងញៀនជាដើម។

ថ្លែងនៅ​ក្នុងពិធីផ្សព្វផ្សាយផែនការណែនាំ ស្តីពីការចាត់​តាំង​អនុវត្ត​ការងារ​អប់រំ​ចិត្ត​សាស្រ្ត​ឆ្នាំ​២០២៤​នេះ​ដែរ ឧត្តមសេនីយ៍ទោ ចាន់ សារឿន នាយកនាយកដ្ឋាន​អប់រំ​អគ្គ​នាយកដ្ឋាន​យោធសេវា​ក៏បានលើកឡើងផងដែរថា អគ្គនាយកដ្ឋានយោធសេវា ក៏ដូចជា​ជំនាញ​នាយក​ដ្ឋាន​អប់រំ​បាន​អនុវត្តយ៉ាង ខ្ជាប់ខ្ជួន តាមផែនការណែនាំរបស់ក្រសួងការពារជាតិទាំងអស់ ដោយ​ក្នុង​ន័យ​នេះ​ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ការកសាងកងទ័ពអំពីទស្សនៈ សតិ​អារម្មណ៍​នយោបាយ​ចិត្តសាស្រ្ត ជាពិសេសអំពី គុណតម្លៃនៃសន្តិភាព គឺជាបញ្ហាគន្លឹះក្នុងការកសាង ពង្រឹងកម្លាំងប្រដាប់អាវុធឲ្យបានរឹងមាំ តាមរយៈការ បណ្តុះបណ្តាល អប់រំរៀនសូត្រ​លើក​កម្ពស់​មន​សិការ​ស្នេហាជាតិ ស្មោះត្រង់ គោរពវិន័យ បទបញ្ជារបស់ កងទ័ព អត្តចរិក សីលធម៌ ថ្លៃថ្នូរ​ស្អាត​ស្អំ ប្រយុទ្ធប្តូរផ្តាច់ និងហ៊ានពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាដើម៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm