អ៊ុយក្រែន បានវាយប្រហារបំផ្លាញនាវាចម្បាំងថ្មីតម្លៃ៦៥លានដុល្លាររបស់រុស្ស៊ី

2024/03/06 08:27:48 pm        185

អ៊ុយក្រែន បានវាយប្រហារបំផ្លាញកនាវាល្បាតថ្មីបំផុតនៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី ដែលមានតម្លៃ ៦៥លានដុល្លារ មានឈ្មោះ Sergei Kotov ហើយបានធ្វើឲ្យអ្នកសារព័ត៌មាន ដែលគាំទ្រវិមានក្រឹមឡាំងនិយាយលេងចេញ។

ចារកម្មយោធាអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជាលទ្ធផលនៃការវាយប្រហារដោយយានដ្រូនសមុទ្រMagura V5 នាវា Project 22160 Sergei Kotov របស់រុស្ស៊ី បានទទួលរងការខូចខាតផ្ទៃខាងមុខ និងផ្នែកខាងឆ្វេង។

អ្នកនាំពាក្យ Andriy Yusov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖«នាវាបែបនេះកាន់តែតិច ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះកាន់តែតិច នឹងត្រូវបានដាក់ពង្រាយ មានន័យថា ឱកាសកាន់តែច្រើនសម្រាប់កងកម្លាំងសន្តិសុខ និងការពារជាតិអ៊ុយក្រែន» ដោយបន្ថែមថា រថយន្តសង្គ្រោះជាង ១០គ្រឿង ត្រូវបានគេ ឃើញកំពុងប្រញាប់ប្រញាល់ ដើម្បីជួយជម្លៀសសមាជិកក្រុមនាវិក។ អាជ្ញាធរអ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់សមាជិកនាវិក ៧នាក់ ត្រូវបានសម្លាប់។

សំឡេងនៃអ្វីដែលអ៊ុយក្រែន បានពិពណ៌នាថា ជាការទំនាក់ទំនងតាមវិទ្យុដែលត្រូវស្ទាក់ចាប់ បានលេចឡើងផងដែរ ដើម្បីចាប់យកមេបញ្ជាការរុស្ស៊ីដែលរាយការណ៍អំពី «ព្រឹត្តិការណ៍សោកនាដកម្ម» និងការបំផ្លិចបំផ្លាញនៃនាវានេះ ដោយបានស្រែកថា ឧទ្ធម្ភាគចក្រ ក៏ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារ នៅពេលយប់ នៅជិតច្រកសមុទ្រKerch។

នាវាមានទម្ងន់ ៣០៨ហ្វីត ទម្ងន់ ១.៧០០តោន បានចូលកងនាវាចរណ៍សមុទ្រខ្មៅ ក្នុងខែកក្កដា ឆ្នាំ ២០២២។

ក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ ទោះបីជាអ្នកសរសេរប្លុកយោធាគាំទ្រវិមានក្រឹមឡាំង បានអះអាងភ្លាមៗថា អ៊ុយក្រែន បានទទួលជោគជ័យលើការវាយប្រហារនេះក៏ដោយ។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        28
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        63
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm