Messi ស្គាល់​ពាន​ជាមួយ​អា​ហ្ស​ង់​ទីន​លើក​ដំបូង​ក្នុង​រយៈពេល ១៥​ឆ្នាំ​ជាមួយ​ក្រុម​ជំរើសជាតិ​

2021/07/12 07:15:47 pm        124

​បាល់ទាត់៖ ទីបំផុត Lionel Messi បានបញ្ចប់​ការទន្ទឹងរង់ចាំ​ឈ្នះ​ពាន​លើកដំបូង​ ជាមួយ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីនក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ លើក​ពាន​បាល់ទាត់​ជើងឯក​ទ្វីប​អា​មេ​រក​ខាងត្បូង Copa America​។

​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​លុតជង្គង់​នឹង​វាលស្មៅ​ នៅពេល​លឺស្នូរ​កញ្ចែ​អាជ្ញាកណ្តាល​ផ្លុំ​បញ្ចប់​ការប្រកួត អប​ជាមួយ​ភាពសប្បាយ​រីករាយ​លាយ​ទឹកភ្នែក​។​ ​នេះ​ជា​ពាន​ជើងឯក​ទ្វីបអា​មេរិក​ខាងត្បូង​សំរាប់​អា​ហ្ស​ង់​ទីន​ក្នុង​រយៈពេល ២៨ឆ្នាំ និង​ជា​ពាន​ដំបូង​របស់ Messi ជា​មួយ​​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ផងដែរ ខណៈ​ខ្សែប្រយុទ្ធ​ដែល​ផុត​កុងត្រា​ជាមួយ Barcelona រូបនេះ​គឺជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ Copa America ឆ្នាំនេះ​ក្រោយ​រកបាន ៤គ្រាប់​។ ​Angel Di Maria គឺជា​អ្នក​ស៊ុត​សំរេច​គ្រាប់​បាល់​ជ័យជំនះ​ ឱ្យ​អា​ហ្ស​ង់​ទីន​យកឈ្នះ​ប្រេ​ស៊ី​ល ខណៈ​អ្នកចាំទី​អា​ហ្ស​ង់​ទីន Emi Martinez ជួយសង្គ្រោះ​បាល់​សំខាន់ៗ​ជាច្រើន​ពី​ការ​គ្រប​សង្កត់​របស់​ប្រេ​ស៊ី​ល​។ ​​ផ្ទុយ​ពី Messi អតីត​រួម​ក្រុម​នៅ Barcelona, Neymar បាន​ទ្រហោយំ​ ខណៈ​អ្នក​ទាំងពីរ​ឱប​គ្នា​យ៉ាងយូរ​ក្រោយ​ចប់​ការប្រកួត​ជាមួយនឹង​ការអបអរ និង​លើកទឹកចិត្ត​ទៅវិញទៅមក​។

​​ការប្រកួត​នេះ​មាន​ទស្សនិកជន​ចូលរួម​ទស្សនា ៧ពាន់​នាក់​ប៉ុណ្ណោះ​នៅ​កីឡដ្ឋាន Maracana ដោយសារតែ​វិបត្តិ Covid-19 ខណៈ​អ្នកគាំទ្រ​ទាំង ៧ពាន់​នាក់​នោះ​សុទ្ធតែ​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​។​ ​​មក​មើល​ស្ថិតិ​របស់ Messi នៅ Copa America តាំងពី​ឆ្នាំ២០០៧ មកដល់​ព្រឹត្តិការ​ណ៍​​ចុងក្រោយ​នេះ​គេ​រកបាន​សរុប ១៣គ្រាប់​ដោយ​ក្នុងនោះ​ឆ្នាំ២០០៧ ជា​ជើងឯក​រង, ឆ្នាំ២០១១ បាន​ត្រឹម​វគ្គ ៨ក្រុម, ឆ្នាំ២០១៥ ជើងឯក​រង, ឆ្នាំ២០១៦ ជើងឯក​រង, ឆ្នាំ២០១៩ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឆ្នាំ២០២១ នេះ​ជា​ជើងឯក​។ ​ជើងឯក Copa America លើក​នេះ​ ធ្វើឱ្យ​អា​ហ្ស​ង់​ទីន​តាម​ទាន់​អ៊ុយ​រូ​ហ្កា​យ​ដែល​ឈ្នះ​ជើងឯក Copa America ១៥ដង​ដូចគ្នា ខណៈ​ប្រេ​ស៊ី​ល​ឈ្នះ​សរុប​ត្រឹម ៩ដង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm