ឯកឧត្តម អ៊ិន ចន្ថា ចុះផ្សព្វផ្សាយ​កម្មវិធី​អាទិភាពរបស់ក្រសួង ដល់មន្ត្រី នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ខេត្តពោធិ៍សាត់

2024/03/06 08:35:26 pm        84

ខេត្តពោធិ៍សាត់ ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​កម្ម​វិធី​អាទិភាព​ទាំង​បួន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និ​ង​មន្ត្រី​រាជការ នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានឡើងមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ជូន​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី តាមរយៈឯកឧត្តម រដ្ឋលេខាធិការ ដែលកន្លងមក តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់​មន្ត្រីរាជការរបស់មន្ទីរ តាមរយៈការចុះមកសំណេៈសំណាលដោយផ្ទាល់ និងបើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​កម្មវិធីនានារបស់ក្រសួង ដល់មន្ត្រីរាជការ ពិសេសការផ្សព្វ​ផ្សាយ​កម្ម​វិធី​អាទិភាព​ទាំង​បួន​របស់ក្រសួងនាពេលនេះ។

ចំពោះខ្លឹមសារស្តីពីកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងអភិវឌ្ឍន៍ជនបទរួមមាន៖ ១-ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ២-ការកែលម្អ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ​របស់​សហគមន៍​ជន​បទ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និង​កិច្ចការ​ទូទៅ និងផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់ឆ្នាំ២០២៤ ។

ឯកឧត្តម អ៊ិន ចន្ថា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ ដែល​បាន​ខិតខំ​យក​ចិត្តទុកដាក់ស្តាប់ និងចូលរួមជាមតិយោបល់យ៉ាងផុសផុល ដែលអាច​ស​បញ្ជាក់​ថា​មន្ត្រី​ជំនាញ​តាម​ការិយាល័យនីមួយៗ កាន់តែបានយល់ច្បាស់អំពី ផែនការ​សកម្មភាព​របស់​ខ្លួន​ដែល​ត្រូវ​អនុវត្ត​ក្នុងឆ្នាំ២០២៤នេះតទៅ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានបន្តលើក​ឡើង​អំពី​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿន​ការ​អភិវឌ្ឍ​ឈាន​ឆ្ពោះ​ទៅ​កាន់​ចក្ខុ​វិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា​ឌីជីថល។ ក្នុងនោះដែរឯកឧត្តម អ៊ិន ចន្ថា សូមឲ្យមន្ត្រីរាជ​ការ​គ្រប់​ជាន់​ថ្នាក់​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ត្រូវបំពេញការងារតួនាទីប្រកបដោយភាពប្តូរផ្តាច់ សាមគ្គិភាព វិន័យ ឆន្ទះ បូករួម និងការលើកទឹកចិត្ត ដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន ។

ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម អ៊ិន ចន្ថា រួមនិងលោក ធីម សុធារ៉ា និងមន្ត្រីជំនាញ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១២០០ម៉ែត្រ និងលូកាត់ផ្លូវប្រវែង៨ម៉ែត្រ១កន្លែង ដែល​កំពុង​ស្ថាបនានៅលើកំណាត់ផ្លូវត្រពាំងជង-បត់រំដួល ក្នុងស្រុកបាកាន ដែល​ស្ថិត​ក្នុង​គម្រោង​គ្រោះ​ទឹកជំនន់ឆ្នាំ២០២៣ ដោយបច្ចុប្បន្នសម្រេចបាន៧៥ភាគរយ៕ អត្ថបទ៖ ភិរុណ ពៅ 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        68
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm