UN៖ ជំនួយមនុស្សធម៌សម្រាប់ប្រទេសហៃទី ត្រូវបានផ្តល់មូលនិធិ ត្រឹមតែ២,៥ ភាគរយ

2024/03/06 08:36:54 pm        78

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃអង្គារថា ក្នុងពេលមានអំពើហិង្សាជាបន្តបន្ទាប់នៅក្នុងប្រទេសហៃទីក្នុងសប្តាហ៍នេះ តម្រូវការជំនួយបានជួបស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ស្ថានភាពកាន់តែតានតឹងខ្លាំងឡើង កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈនាយករដ្ឋមន្ត្រី លោក Ariel Henry បានធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ា ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់ការដាក់ពង្រាយកងទ័ពបរទេសក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ។

កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា រដ្ឋាភិបាលប្រទេសហៃទី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីអ្នកទោសបានរត់គេចខ្លួន នៅក្នុងការហែកពន្ធនាគារធំចំនួនពីរ និងការបាញ់កាំភ្លើងធំ ត្រូវបានលាន់លឺនៅទូទាំងរដ្ឋធានី។ ការិយាល័យទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងសប្តាហ៍ថា យ៉ាងហោចណាស់មនុស្ស ១៥.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានដោយសារតែអំពើហិង្សា។

នៅក្នុងកិច្ចប្រជុំកំពូលប្រចាំតំបន់កាលពីសប្តាហ៍មុន បណ្តាមេដឹកនាំមកពីអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប បានអំពាវនាវនៅក្នុងសេចក្តីប្រកាសរួមមួយសម្រាប់ «ការអនុវត្តភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព» នៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន ដែលបានផ្តល់សច្ចាប័នលើកងកម្លាំងពហុសាសន៍ ដឹកនាំដោយប្រទេសកេនយ៉ា។ ទោះយ៉ាងណា កាលបរិច្ឆេទនៃការដាក់ពង្រាយសម្រាប់បេសកកម្មសន្តិសុខ ពុំទាន់ត្រូវបានកំណត់នៅឡើយ។ កាលពីចុងខែកុម្ភៈ អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចំនួនប្រាំ បានសន្យាជាផ្លូវការការផ្តល់កងទ័ព ដោយមានជំនួយជិត ១១ លានដុល្លារ ត្រូវបានដាក់ចូលទៅក្នុងមូលនិធិសម្រាប់បេសកកម្មនេះ។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ការអំពាវនាវមនុស្សធម៌របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំនេះ មានចំនួន ៦៧៤ លានដុល្លារ បានទទួលត្រឹមតែ ១៧ លានដុល្លារប៉ុណ្ណោះ។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជម្លោះនេះ បានសម្លាប់មនុស្សជិត ៥.០០០នាក់ កាលពីឆ្នាំមុន និងបានបណ្តាលឲ្យមនុស្សប្រហែល ៣០០.000នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        48
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        69
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        90

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm