ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ស្នើឲ្យមន្ត្រីនគរបាលយុត្តិធម៌គោរពច្បាប់ កុំគោរពបុគ្គល​អាចនាំទុក្ខដល់រាស្ត្រ

2024/03/06 08:47:41 pm        331

កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នារសៀល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ២០២៤នេះ បានស្នើអោយមន្ត្រីនគរបាលយុត្តិធម៌នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវ​​នាំ​គ្នាគោរពច្បាប់អោយបានត្រឹមត្រូវ មិនត្រូវ​គោរព​តែ​បុគ្គល​ចោល​ច្បាប់​នាំទុក្ខ​ដ​ល់​រាស្ត្រ​នោះ​ឡើយ​។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលឯកឧត្តម អ៊ឹម សុផាន អកញកព្រះរាជអាជ្ញារង និង​ក្រុម​ការងារ នៃមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ ចុះធ្វើអធិការកិច្ច​នៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ពន្ធនាគារ និងមន្ត្រីនគរបាលយុត្តិធម៌ក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ឯក ស៊ុនរស្មី បានបន្តថា រយៈពេល១ឆ្នាំកន្លងមកនេះ ការ​ធ្វើការងារ​ជាមួយ​នគរបាល​យុត្តិធម៌​ ក្នុងខេត្តកំពង់ឆ្នាំង គឺមាន​នគរបាល​យុត្តិធម៌​មួយ​ចំនួន​មិនទាន់​អនុវត្ត​បាន​ត្រឹម​ត្រូវ​តាម​មាត្រា​៨៩ នៅក្នុងក្រមនីតិវិធីនៅឡើយ ហើយមាត្រា៨៩នោះ ឯកឧត្តមបានប្រជុំ​ជាមួយ​នគរបាល​យុត្តិធម៌​ដោយនិយាយជាច្រើនលើករួចមកហើយ តែមកដល់ពេលនេះ​នគរបាល​យុត្តិធម៌​មិន​អនុវត្តបានត្រឹមត្រូវនៅឡើយ ។ ក្នុងច្បាប់ នៅពេលចាប់បានបទល្មើស ឬ​មាន​ហេតុការណ៍​អ្វី​កើត​ឡើង នគរបាលយុត្តិធម៌ ត្រូវរាយការណ៍ជាបន្ទាន់មកព្រះរាជអាជ្ញា។ មក​ដល់​ពេល​នេះ សំណុំរឿងមិនប្រក្រតីក្នុងខេត្តមានចំនួន១៥ករណីហើយមានភាពយឺតយ៉ាវ។ ដូចនេះ ក្នុងនាមឯកឧត្តមជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នើ​សុំអោយ​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់​ក្នុង​ខេត្តកំពង់ឆ្នាំង មេត្តានាំគ្នាគោរពច្បាប់ កុំនាំគ្នាគោរពតែបុគ្គល។់

ឯកឧត្តម អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញារង នៃ​មហា​អយ្យការ​អម​សាលា​ឧទ្ទរណ៍​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ឯកឧត្តមចុះមកធ្វើអធិការកិច្ចក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ គឺធ្វើអធិការ​កិច្ច​លើ​ភាព​យឺតយ៉ាវ នៃ​សំណុំរឿង បញ្ហានីតិវិធី(បច្ចេកទេសអនុវត្ត សំណួរ ចម្លើយ) ការពិនិត្យ​សំណុំ​រឿង ការពិនិត្យសៀវភៅ បញ្ហាប្រឈម និងដំណោះស្រាយ។ ក្រុម​ការងារ​បាន​អធិការកិច្ច​ទៅ​លើ​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ដោយពិនិត្យលើសាលក្រម សាលដីការ ការឃុំខ្លួនលើស អ្នក​ទោស​អនីតិជន អ្នកទោសជាស្ត្រីមានកូននៅជាមួយ អ្នកទោសរោគចិត្ត ពិនិត្យសៀវភៅ និង​ស្ថាន​ភាព​អ្នក​ទោស​។ ក្រុមការងារក៏បានដំណើរការអធិការកិច្ចនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត លើ​បញ្ហា​ប្រឈម​ និងដំណោះស្រាយ ពិនិត្យសៀវភៅ និងពិនិត្យកន្លែងឃាត់ខ្លួន។

ឯកឧត្តម បានសុំ​ឲ្យមន្ត្រី​នគរបាល​យុត្តិធម៌​ទាំងអស់​ដែល​មិន​អស់​ចិត្ត​ពី​របប​រាយការណ៍​ជូន​ព្រះ​រាជ​អាជ្ញា អាចសួរអគ្គព្រះរាជអាជ្ញាបាន ថាតើព្រះរាជអាជ្ញា​អោយ​រាយការណ៍​យោង​តាម​មាត្រា​លេខ​៨៩​នោះ ត្រឹមត្រូវឬអត់ និងមាត្រាមាត្រាផ្សេងទៀតនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ណនោះ ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm