សហភាពអឺរ៉ុប បង្ហាញផែនការថ្មី ដើម្បីជំរុញឧស្សាហកម្មការពារជាតិ

2024/03/06 09:13:09 pm        114

សហភាពអឺរ៉ុប បានបង្ហាញផែនការថ្មី ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ប្លុកនេះ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានចេញផ្សាយយុទ្ធសាស្ត្រឧស្សាហកម្មការពារជាតិលើកដំបូងរបស់ខ្លួនមិនធ្លាប់មាន និងកម្មវិធីឧស្សាហកម្មការពារជាតិថ្មី ដើម្បីធ្វើឲ្យប្រសើរឡើងការត្រៀមខ្លួន និងសន្តិសុខរបស់សហភាពអឺរ៉ុប។

ផែនការនេះ អំពាវនាវឱ្យរដ្ឋជាសមាជិក ទិញយុទ្ធោបករណ៍ការពារជាតិយ៉ាងហោចណាស់ ៤០ភាគរយទាំងអស់គ្នា ក្នុង «លក្ខណៈសហការ» នៅឆ្នាំ ២០៣០។ ផែនការនេះ ក៏និយាយផងដែរថា បណ្តាប្រទេសសហភាពអឺរ៉ុប គួរតែមានគោលបំណងចំណាយយ៉ាងហោចណាស់ ៥០ ភាគរយនៃថវិកាលទ្ធកម្មការពារជាតិថ្មីរបស់ពួកគេ នៅក្នុងប្លុក នៅឆ្នាំដដែលនេះ។ សហភាពអឺរ៉ុប និយាយថា ខ្លួននឹងគៀងគរថវិកាចំនួន ១,៥ពាន់លានអឺរ៉ូ ឬប្រហែល ១,៦ ពាន់លានដុល្លារ នៃថវិការបស់ខ្លួន ក្នុងរយៈពេលឆ្នាំ ២០២៥ ដល់ឆ្នាំ២០២៧។ ផែនការនេះ ក៏អំពាវនាវឱ្យមានការបង្កើតការិយាល័យនៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងធ្វើឲ្យប្រសើរកិច្ចសហប្រតិបត្តិការរវាងយោធា និងផ្នែកធុរកិច្ច របស់ប្រទេសអ៊ុយក្រែន និងក្រុមហ៊ុនសហភាពអឺរ៉ុប។

ប្រទេសជាសមាជិកសហភាពអឺរ៉ុប បាននឹងកំពុងកាត់បន្ថយការវិនិយោគក្នុងវិស័យការពារជាតិ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការព្រួយបារម្ភថា ការចំណាយយោធានៅអឺរ៉ុប មិនគ្រប់គ្រាន់។

អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី ម៉ាហ្គ្រេត វ៉េស្តាជឺ(Margrethe Vestager) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវតែទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខរបស់ពួកគេ ដោយមិនគិតពីសក្ដានុពលនៃការបោះឆ្នោត នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រី បានបញ្ជាក់ ពីសារៈសំខាន់របស់សហភាពអឺរ៉ុប ដែលមានយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួន។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm