អាកាសធាតុមិនអំណោយផលខ្លាំងបន្ទាប់ពីរដូវរងា បណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន

2024/03/06 09:28:44 pm        85

ការធ្លាក់ព្រិល និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨០នាក់ស្លាប់ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ខណៈអាកាសធាតុមិនអំណោយផលខ្លាំង បានបំផ្លិចបំផ្លាញនៅក្នុងប្រទេសទាំងពីរនេះ។ ទឹកជំនន់ បានជន់លិចសហគមន៍ជាច្រើន និងបង្ខំពលរដ្ឋភៀសខ្លួនចេញ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈព្យុះព្រិល និងបំណាក់ដីនៅតំបន់ភ្នំ បានបិទផ្លូវហាយវ៉េសំខាន់ៗ។

កាលពីថ្ងៃទី ៥ ខែមីនា នាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតរបស់ប្រទេសប៉ាគីស្ថាន លោក ស្សេបាស ហ្សារីហ្វ(Shehbaz Sharif) បានចុះពិនិត្យទីក្រុងឆ្នេរ Gwadar ភាគខាងត្បូង ដែលបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។

មន្ត្រីរដ្ឋបាលតំបន់ និយាយថា លំនៅឋានរាប់រយខ្នង ត្រូវបានជន់លិចដោយទឹកជំនន់ ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីទីក្រុង។ មន្ត្រីនិយាយថា ទឹកជំនន់ បានបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និងបានជន់លិច ឬធ្វើឲ្យខូចខាតលំនៅឋានជាង ៣.២០០ខ្នង នៅទីក្រុងឆ្នេរ Gwadar និងនៅទីក្រុង Jiwani និងទីក្រុង Pasni ដែលនៅក្បែរនោះ។

នៅប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាង ការធ្លាក់ព្រិលខ្លាំងនាពេលថ្មីៗនេះ បានបណ្តាលឲ្យឱ្យមនុស្ស ៣៩នាក់ បាត់បង់ជីវិតនៅក្នុងខេត្តផ្សេងៗគ្នា ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស។ លោក Janan Sayeq អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយក្រុមតាលីបង់ បាននិយាយថា ព្រិលនិងភ្លៀងកាលពីពេលថ្មីៗនេះ បានបំផ្លាញលំនៅឋានចំនួន ៦៣៧ខ្នងទាំងស្រុង ឬដោយផ្នែក និងបានបណ្តាលឲ្យសត្វពាហនៈជាង ១៤.០០០ក្បាលងាប់។

ប្រទេសនៅជិតខាងទាំងពីរនេះ ស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ។ ប្រទេសទាំងពីរ ជារឿយៗប្រឈមមុខទៅនឹងការរញ្ជួយដី គ្រោះរាំងស្ងួត ទឹកជំនន់ បំណាក់ដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។

អត្ថបទដែលទាក់ទង

អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        3
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        68
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm