សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​រៀបចំ​ការប្រកួត​បាល់​ទឹក​អបអរ​ទិវា​ហែល​ទឹក​ពិភពលោក​

2021/07/12 08:01:03 pm        118

​ហែល​ទឹក៖ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹកកាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​រៀប​ចំ​ការប្រកួត​បាល់​ទឹក​លក្ខណៈ​មិត្តភាព​កម្សាន្ត​មួយ នៅ​មជ្ឈមណ្ឌល​កីឡាហែលទឹកនៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​អបអរសាទរទិវា​ហែល​ទឹក​ពិភពលោក​- FINA World Aquatics Day ឆ្នាំ​២០២១។​

​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់​ថា ការប្រកួត​នេះ​ធ្វើឡើង​ស្រប​ពេល​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ កំពុង​ប្រមូលផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទទ្វារ​ស្រាប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ដូច្នេះ​សហព័ន្ធ​ក៏​ឆ្លៀតឱកាស​រៀបចំ​ការប្រកួត ដើម្បី​អបអរ​ទិវា​ហែល​ទឹក​ពិភពលោក​តែម្ដង ក្រោយ​ពន្យារពេល​អស់​ជាង ១​ខែ។​ ចំពោះ​ការ​ជ្រើសរើស​យក​វិញ្ញាសា​កីឡា​បាល់​ទឹក​មក​រៀបចំ​ការប្រកួត​នេះ​ដែរ គឺ​ក្នុង​គោលបំណង​បំផុស​ការចាប់អារម្មណ៍ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់​ទឹក​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ស្របតាម​ការណែនាំ​រប​ស់​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក។​

​គួរ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​កីឡាហែលទឹក ក៏ដូចជា​កីឡា​មួយ​ចំនួន​ទៀតកំពុង​បិទទ្វារ​ហ្វឹក​ហាត់ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាមដែល​ទើប​ពន្យារពេល​ទៅ​ខែ​មេសា និង​ដើមខែ​ឧសភា ឆ្នាំ​២០២២ បន្ទាប់ពី​ពហុ​កីឡដ្ឋាន​ជាតិ ឬ​ស្ដា​ត​អូឡាំពិក​ត្រូវ​បាន​យក​ធ្វើជា​កន្លែង​សម្រាក​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        122
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        135
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm