យោធាអាម៉េរិកម្នាក់បានចាក់សាំងដុតខ្លួនឯង និងបានស្រែកខ្លាំងៗថា៖«Free Palestine (ដោះលែងប៉ាឡេស្ទីន)»

2024/03/06 11:16:08 pm        96

អន្តរជាតិ៖ យោធាអាម៉េរិកម្នាក់បានចាក់សាំងដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា កាលពីរសៀលថ្ងៃអាទិត្យ ទី២៥ ចែកុម្ភៈ ឆ្នាំ២០២៤។ ភ្លាមៗនោះបុរសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

ជាការពិតណាស់ អាជ្ញាធរបានបញ្ជាក់ថា កងកម្លាំងយោធាអាមេរិកម្នាក់បានទទួលមរណភាព បន្ទាប់ពីបានធ្វើសកម្មភាពចាក់ប្រេងដុតខ្លួនឯងក្នុងការតវ៉ាមួយនៅមុខស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងគោលបំណងប្រឆាំងទៅនឹងសង្គ្រាមដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។

  ក្នុងវីដេអូនៃការតវ៉ារបស់កងទ័ពដែលបានធ្វើអត្តឃាតនេះ គេឃើញថាបុរសខាងលើបានស្លៀកពាក់ជាឯកសណ្ឋានយោធា និងបាននិយាយថា៖«ខ្ញុំលែងមានអារម្មណ៍ស្មុគស្មាញដោយសារអំពើប្រល័យពូជសាសន៍ទៀតហើយ»។ បន្ទាប់មកទៀតគេឃើញថាបុរសខាងលើបានចាក់វត្ថុរាវម្យ៉ាងលើសម្លៀកបំពាក់ និងបានដុតខ្លួនឯងតែម្តង និងបានស្រែកខ្លាំងៗថា៖«Free Palestine (ដោះលែងប៉ាឡេស្ទីន)»។

ក្រោយពីកើតហេតុ បុរសដែលបានដុតខ្លួនឯងនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យមួយក្បែរនោះ ក្រោយការព្យាយាមសង្គ្រាះដោយភ្នាក់ងារសង្គ្រោះ និងពន្លត់អគ្គិភ័យ។ បើតាមអ្នកនាំពាក្យកងទ័ពជើងអាកាសបានឱ្យដឹងថា ជនរងគ្រោះក្នុងឧបទ្ទវហេតុនេះគឺជាកងទ័ពសកម្មនៃកងទ័ពអាកាសអាមេរិក។

មែនទែនទៅ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១រសៀល (ម៉ោងក្នុងស្រុក) ហើយក្រោយមក នាយកដ្ឋានប៉ូលិសក្រុង បានបើកការស៊ើបអង្កេតរួមជាមួយផ្នែកចារកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។ ត្បិត មិនមានការបញ្ជាក់ច្បាស់អំពីមូលហេតុដែលនាំឲ្យបុរសរូបនេះ ឈានទៅដល់ការដុតខ្លួនឯងក៏ដោយ ប៉ុន្តែគេសន្និដ្ឋានថា គាត់សម្រេចចិត្តធ្វើបែបនេះ គឺដើម្បីតវ៉ាចំពោះសង្គ្រាមនៅហ្គាហ្សា។ នេះមិនមែនជាលើកទីមួយទេ ដែលមានមនុស្សដុតខ្លួនឯង ចំពោះមុខបេសកកម្មការទូតរបស់អ៊ីស្រាអែល នៅសហរដ្ឋអាមេរិក ពោលគឺកាលពីខែធ្នូកន្លងទៅ ក៏មានអ្នកតវ៉ាជាស្រ្តីម្នាក់បានចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុងអាត្លង់តាផងដែរ។

នៅក្នុងករណីនេះ អ្នកនាំពាក្យកងទ័ពអាកាសបានបញ្ជាក់ថា យោធាអាម៉េរិកម្នាក់បានចាក់សាំងដុតខ្លួនឯងនោះជាអ្នកបើកយន្តហោះចម្បាំង ។ កាសែត New York Times បានរាយការណ៍ថា ប៉ូលិសក្នុងតំបន់ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។

ដោយឡែក ឧត្តមសេនីយ៍ Patrick Ryder ជាអ្នកនាំពាក្យនៃមន្ទីរបញ្ចកោណបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានតាមដានជាប់អំពីស្ថានការណ៍ និងហេតុការណ៍នេះផងដែរ។ ថ្មីៗនេះ ស្ថានទូតអ៊ីស្រាអែលបានក្លាយជាគោលដៅនៃការតវ៉ារបស់មហាជនអំពីបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា។ ជាក់ស្ដែង បញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សានេះ បាននាំឱ្យមានការបែងចែកជាក្រុមតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល និងក្រុមតវ៉ាប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីនកើតឡើងជាច្រើនហូរហែរនៅសហរដ្ឋអាមេរិក។

ជាមួយគ្នានោះផងដែរ នៅលើវេទិកាសង្គម អ្នកនិយមលេងអ៊ីនធឺណិតអាមេរិកជាច្រើនបានសម្តែងការអាណិតអាសូរ និងគោរពចំពោះលោក Bushnell ដោយហៅគាត់ថា " មនុស្សអស្ចារ្យម្នាក់របស់សហរដ្ឋអាមេរិក" និងរិះគន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះគោលនយោបាយគាំទ្រអ៊ីស្រាអែល។ មនុស្សមួយចំនួនក៏ចោទជាសំណួរថា ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយចម្បងលោកខាងលិច ដែលទាមទារ “សេរីភាពសារព័ត៌មាន” យឺតយ៉ាវក្នុងការឆ្លើយតបចំពោះបញ្ហានេះ? ហេតុអ្វីបានជាប៉ូលីសអាមេរិកដែលបានឃើញលោក Bushnell កំពុងឆាបឆេះក្នុងអណ្តាតភ្លើង នៅតែភ្ជង់កាំភ្លើងទៅកាន់គាត់ទៀត ដោយមិនបានចាប់វិធានការភ្លាមៗក្នុងការជួយសង្គ្រោះទៅវិញ? ហេតុអ្វីបានជាក្រសួងការពារជាតិអាមេរិកមិនបង្ហាញការឆ្លុះបញ្ចាំងអ្វីក្រៅតែពីការបង្ហាញពី "ការសោកស្តាយនោះ"?

បើតាមក្រុមអ្នកជំនាញ ដែលមាននិន្នាការប្រឆាំងនឹងគោលនយោបាយអាមេរិក គាំទ្រទៅលើអ៊ីស្រាអែល បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងថា សហរដ្ឋអាមេរិក គ្មានផ្លូវអាចដោះស្រាយបញ្ហាប្រឈម ចំពោះអ៊ីស្រាអែលដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំង នឹងប៉ាឡេស្ទីននោះទេ ផ្ទុយទៅវិញអាមេរិកនៅតែគាំទ្រ និងបានផ្ដល់ជាជំនួយជាថវិកា និងគ្រឿងសភាវុធទៅដល់អ៊ីស្រាអែល និន្នាការគាំទ្រ និងជំនួយទាំងអស់នោះ បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ ទទួលរងគ្រោះទៅវិញ ដូចជាបាត់បង់ជីវិត បាត់បង់ទីជម្រក ខ្វះស្បៀងអាហារ និងរត់ភៀសខ្លួនចេញពីទឹកដីកំណើតរបស់ខ្លួន។

ជាការពិតណាស់ ការតវ៉ាគាំទ្រប៉ាឡេស្ទីនជាច្រើនលើកច្រើនសា ត្រូវបានធ្វើឡើងខាងក្រៅបេសកកម្មរបស់អ៊ីស្រាអែល នៅបរទេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ហ្ស៊េរុយសាឡិម ផ្តើមយុទ្ធនាការយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងខែតុលាឆ្នាំ២០២៣។ បាតុករទាំងនោះសុទ្ធតែជាអ្នកទាមទារឲ្យមានបទឈប់បាញ់នៅហ្គាហ្សា ព្រោះថាទីនោះមានមនុស្សស្លាប់ច្រើនពេកហើយ។ យ៉ាងណាមិញ បាតុកម្មគាំទ្រអ៊ីស្រាអែល ក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតផងដែរ ដោយពួកគេថ្កោលទោសក្រុមហាម៉ាសដែលសម្លាប់ប្រជាជនអ៊ីស្រាអែល និងទាមទារឲ្យដោះលែងចំណាប់ខ្មាំង ដែលចាប់ខ្លួនកាលពីថ្ងៃទី៧ខែតុលា។

គួរជម្រាបថា ប្រជាជនប៉ាឡេស្ទីនជិត៣០០០០នាក់ហើយ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីជម្លោះថ្មីផ្ទុះ ប៉ុន្តែអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់នៃអំពើប្រល័យពូជសាសន៍ ដោយលើកហេតុផលថា ក្រុមហាម៉ាសបានប្រើជនស៊ីវិលធ្វើជាខែលមនុស្ស ហើយត្រូវតែទទួលខុសត្រូវចំពោះការស្លាប់មនុស្សនៅហ្គាហ្សា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm