សមាគម​យុវជនក្រុម៨​នាំយក​ទេយ្យទាន​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ​ប្រគេន​ជូន​ព្រះ​​​​សង្ឃ​គង់នៅ ចំនួន​១៦វត្ដ ក្នុងស្រុកជើងព្រៃ

2021/07/12 01:04:30 pm        479

កំពង់ចាម៖ សមាគមយុវជនក្រុម៨ តាមរយៈលោកបណ្ឌិត ម៉ឹង មករា បាន​នាំយកបច្ច័យ ទេយ្យទាន និង​ស្បៀងអាហារ​ជាអំណោយរបស់ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅចំនួន​១៦វត្ត នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ​កាលពី​ថ្ងៃម្សិលមិញ​នេះ។

សូម​ជម្រាបថា បច្ចុប្បន្ន​សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់​លោបណ្ឌិត ម៉ឹង មករា បានរួមចំណែកក្នុងការ​ជួយដល់កិច្ចការមនុស្សធម៌​ជាច្រើន ដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ជូនប្រជាពលរដ្ឋនៅជនបទជាដើម​។

សមាគមយុវជនក្រុម៨ ​ក៏តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រឿង​ឧបភោគបរិភោគ​ដល់គ្រួសារ​ទីទាល់ក្រ ជនពិការ ចាស់ជរា សាងសង់​ទីជម្រកជូនប្រជាពលរដ្ឋទីទាល់ក្រ ព្រមទាំងប្រគេន​នូវ​បច្ច័យ ម្ហូបអាហារ និងទេយ្យទានផ្សេងៗទៀតទៅដល់វត្តអារាម​នានា​ ​ដែលខ្វះខាត​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ក៏ដូចជា​លោកតា លោកយាយចាស់ៗ ដែលស្នាក់នៅក្នុងវត្ត ពិសេសក្នុងកំឡុង​វិបត្តិនៃ​ជំងឺឆ្លងកូវីដ-១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់​បន្ថយភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅតាមជនបទ។

ទេយ្យទាន​ដែលត្រូវ​បាន​ប្រគេន រួមមាន៖ បច្ច័យ​ចំនួន ៥,២២០,០០០រៀល, អង្ករ ២០០០គីឡូក្រាម, ទឹកបរិសុទ្ធ ១១០កេស និង៤០យួរ, ប្រេងឆា ១១កេស, មី ៤២កេស, ត្រីខ ៣៦យួរ, ទឹកត្រី ៤៥យួរ, ទឹកស៊ីអ៊ីវ ៤៥យួរ, ស្ករស ៣០គីឡូក្រាម, អំបិល ៥គីឡូក្រាម, តែ ២៦កញ្ចប់, ពងទាប្រៃ ២០០គ្រាប់, ទឹកផ្លែឈើ ១១កេស, ទឹកដោះគោខាប់ ៤០កំប៉ុង, ទឹកដោះគោឆៅ ១ឡូ, ទៀនវស្សា ៤គូរ និង ស្លាដក់ ២ឈុត៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm