នគរបាលឥណ្ឌាចាប់ខ្លួនមនុស្ស ៥នាក់ទៀត ក្រោយមានករណីចាប់រំលោភអ្នកទេសចរអេស្ប៉ាញ

2024/03/06 11:27:47 pm        82

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) ថា នគរបាលឥណ្ឌាបានចាប់ខ្លួនបុរសចំនួន ៥នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងការចាប់រំលោភបូកលើអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ដោយធ្វើឲ្យការឃាត់ខ្លួនសរុបឡើងដល់ ៨នាក់ហើយ។

ការរំលោភបំពានលើស្ត្រីរូបនេះ ដែលជិះម៉ូតូជាមួយប្តីរបស់នាង បានកើតឡើង កាលពីសប្តាហ៍មុន នៅតំបន់ Dumka ក្នុងរដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា ជាកន្លែងដែលប្តីប្រពន្ធគូនេះ កំពុងបោះតង់សម្រាកលំហែ។ ទីភ្នាក់ងារសារព័ត៌មាន Press Trust of India (PTI) បានចាក់ផ្សាយវីដេអូរបស់ជនសង្ស័យចំនួន ៥នាក់ ជាប់ខ្នោះដៃ និងចងជាប់គ្នាជាជួរដោយខ្សែពួរ ហើយមន្ត្រីនគរបាលអង្គុយពីមុខ។

កាលពីថ្ងៃចន្ទ (ទី៤ ខែមីនា០ បុរស ៣នាក់ផ្សេងទៀតបានបង្ហាញខ្លួននៅតុលាការ ដោយមានមួកគ្របក្បាលជិត ហើយក្រោយមកត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង។ ហើយបើយោងតាម PTI មន្ត្រីនគរបាលជាន់ខ្ពស់ក្នុងតំបន់ លោក Pitamber Singh Kherwar បាននិយាយថា៖ «អ្នកទាំង ៣នាក់ដែលត្រូវបានចាប់ខ្លួនមុននេះ បានផ្តល់របាយការណ៍ថ្មី ដែលក្នុងនោះពួកគេបានរៀបរាប់ឈ្មោះមនុស្សចំនួន ៥នាក់ទៀត ដូច្នេះរហូតមកដល់ពេលនេះ យើងបានចាប់ខ្លួនពិរុទ្ធជនចំនួន ៨នាក់ហើយ»។ លោក Kherwar បានបន្ថែមថា បុរសណាម្នាក់ ប្រសិនបើរកឃើញថា មានទោស នឹងត្រូវប្រឈមនឹង «ការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង»។

ទូរទស្សន៍ NDTV បានរាយការណ៍ថា អាជ្ញាធរបានប្រគល់មូលប្បទានប័ត្រនូវទឹកប្រាក់ចំនួន ១២.០០០ ដុល្លារអាមេរិកឲ្យទៅប្តីប្រពន្ធនេះជាសំណង ក្រោម «គម្រោងសំណងជនរងគ្រោះ»។ ស្ត្រីដែលបង្ហាញអត្តសញ្ញាណខ្លួនឯងនៅលើបណ្តាញសង្គម បានបង្ហោះសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការចាប់ខ្លួនចុងក្រោយនេះ។ នាងបានសរសេរថា «ពួកគេបានចាប់ឧក្រិដ្ឋជនទាំងអស់ ហើយសរុបមាន ៨នាក់» ហើយនាងបានសរសេរអរគុណនគរបាល ដែលបំពេញការងារ «ប្រកបដោយប្រសិទ្ធភាព»៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        59
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        95
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        416

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm