រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូក្រសួង ចុះប្រជុំពង្រឹង​ការអនុវត្ត​ផែនការ​សកម្មភាព និងថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច

2024/03/07 12:08:55 am        106

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី ៤ ខែមីនា ២០២៤ ឯកឧត្តម សួនសេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​ដឹក​នាំប្រតិភូ​ក្រសួង​ជួប​ប្រជុំ​ពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើការងារអភិវឌ្ឍន៍ និង​អភិរក្ស​ជន​ជាតិដើមភាគតិច នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។

វត្តមានអញ្ជើញចូលរួមរួមមានឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុក លោកអគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រី នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីស្វែងយល់ពីការងារ កិច្ចសហប្រតិបត្តិការរវាងមន្ទីទាំង ២ កន្លង​មក​ដើម្បី​រក​ចំណុចខ្លាំង ចំណុចខ្សោយលើការងារការអនុវត្តន៍ផែនការសកម្មភាព ការស្នើ​ថវិ​កា​ចំណាយ ចំពោះសកម្មភាពការងារជនជាតិដើមភាគតិចនៅក្នុងខេត្ត។ ក្រោយស្តាប់របាយការណ៍ និ​ង​កិច្ចពិភាក្សារបស់អង្គប្រជុំ ឯកឧត្តម រដ្ឋលេខាធិការ ក៏បាននាំយកការផ្តែផ្តាំ និង​អនុសាសន៍​ចង្អុល​បង្ហាញ​របស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរផងដែរ។ ជា​លទ្ធ​ផល​ក្រោយ​ការ​ស្តាប់សេចក្តីរាយការណ៍ របាយការរបស់មន្ទីទាំង ២ ដែលសហការ​ធ្វើ​ការ​ជាមួយ​គ្នា​កន្លង​មក ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ ដែល​កន្លង​មក​បាន​សហការគ្នាធ្វើការបានលទ្ធផលយ៉ាងល្អ។

នារសៀលថ្ងៃដដែលនោះផងដែរ ឯកឧត្តម សួនសេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹកនាំ​ប្រតិភូ​ក្រសួង​ដែល​មាន​សមាស​សភាពខាងលើ ចុះជួបប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើ​ការ​ងារ​អភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅសាលប្រជុំ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ព្រះសីហនុ​បន្ត ដែលមានតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរ​អភិវឌ្ឍន៍​ជនបទ​។

ក្រោយបានស្តាប់របាយការណ៍ របស់លោកប្រាក់ សុវណ្ណ ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ព្រះសីហនុ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ ដល់ក្រុមការងារមន្ទីរ និង​អ្នក​ពាក់ព័ន្ធ ដែលបានខិតខំស្រាវជ្រាវ និងរៀបចំបែបបទ នីតិវិធី កំណត់អត្តសញ្ញាណ ប្រពៃណី ទំនៀម​ទម្លាប់ របស់បងប្អូនជនជាតិដើម រហូតត្រូវបានទទួលស្គាល់អត្តសញ្ញាណត្រឹមត្រូវ។

 ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែម ផងដែរពីកិច្ចប្រជុំនេះគឺដើម្បីជជែកអំពីតួនាទី ភារកិច្ចរវាងនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុ​ង​ការ​អនុវត្ត​សកម្មភាព ដំណើរការចុះកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលនៅ​សេស​សល់ និងការវិភាគថវិការបស់មន្ទីរ ដល់ការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងការ​ទូទាត់​ថវិកា​កម្មវិធី ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។

នៅថ្ងៃទី៥ ខែឆ្នាំដដែល ឯកឧត្តម សួនសេរីរដ្ឋា រដ្ឋលេខាធិការ បានបន្តដឹកនាំប្រតិភូក្រសួង ដែល​មាន​សមាសសភាពខាងលើ ចុះជួបសំណេះសំណាល ប្រជុំការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រី​នៃ​មន្ទីអភិវឌ្ឍន៍ជនបទខេត្តកោះកុង និងមានការចូលរួមពីតំណាងមន្ទីសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ខេត្ត ដើម្បីស្វែងយល់ការងារ សហការរវាងមន្ទីទាំង ២ ។ ឯកឧត្តមក៏បានណែនាំ និងផ្តល់​អនុសាសន៍​ឲ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្ត យកចិត្តទុកដាក់អនុវត្តកម្មវិធីទាំង ៤ របស់ក្រសួង រៀប​ចំ​សកម្មភាព ធ្វើផែនការ ដាក់ជូនមន្ទីសេដ្ឋកិច្ចឲ្យបានមុនកាលកំណត់ និងព្យាយាមធ្វើការជាក្រុម ឧស្សា​ប្រជុំ​ផ្ទៃក្នុង ព្យាយាមដោះស្រាយបញ្ហាសេសសល់ លើកកំពស់ការ​កសាង​សមត្ថភាព​ផ្ទាល់​ខ្លួន​ ដើម្បីបំពេញការងារតាមភារកិច្ចនិងតួនាទី សម្រេចឲ្យ​បាន​នូវផែន​ការ​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        70
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm