
ប្រទេសរុស្ស៊ី បានប្រើភ្នាក់ងារស៊ែរប៊ី ដើម្បីជ្រៀតចូលសភាអឺរ៉ុប និងផ្សព្វផ្សាយពីការឈ្លានពានលើអ៊ុយក្រែន។
គេហទំព័រ Politico បានរាយការណ៍ថា យោងតាមសេចក្តីសង្ខេបព័ត៌មានចារកម្មរបស់លោកខាងលិច លោក Novica Anti បានជួបប្រជុំជាមួយសមាជិកសភាអឺរ៉ុប នៅក្នុងខែតុលា ឆ្នាំ ២០២៣ ដោយបន្ថែមថា ការសង្ខេបនេះ បានកំណត់អត្តសញ្ញាណលោកថា ជា «ភ្នាក់ងារសកម្មដ៏មានឥទ្ធិពល»សម្រាប់សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី(FSB)។
របាយការណ៍សង្ខេបនោះ បានឲ្យថា៖«ពួកគេបានឆ្លៀតគ្រប់ឱកាស ដើម្បីផ្សព្វផ្សាយការឃោសនារបស់ រុស្ស៊ីទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែន» ដោយយោងទៅលើកិច្ចប្រជុំ នៅក្នុងប្រទេសស៊ែរប៊ី និងបណ្តាប្រទេសសហភាពអឺរ៉ុប។
ស៊ែរប៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់បាល់កង់ខាងលិច ដែលសង្ឃឹមថា ថ្ងៃណាមួយនឹងចូលរួមជាមួយសហភាពអឺរ៉ុប។ ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងវិមានក្រឹមឡាំងចំពោះការលុកលុយខុសច្បាប់ទៅលើអ៊ុយក្រែននោះទេ។