ត្រីមាស​ទី​៣​នេះ ​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​ កម្រិត​កំណត់​ជាង​១៣​ម៉ឺន​គ្រឿង

2021/04/27 09:59:58 am        29

ភ្នំពេញ ​៖ នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ ​ក្រុមការងារ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ​រហូតដល់​ជាង១៣​ម៉ឺន​គ្រឿង​ និង​ពិន័យ​ប្រាក់​ បាន​ជាង​មួយ​ប៊ី​លាន​រៀល (៦៣២លាន ១៨២ពាន់រៀល​ )។


ឯកឧត្ដម ឯក រត្ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ឱ្យដឹងថា​ ក្នុង​រយៈពេល​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ ​ក្រុមការងារ​ក្រសួង​សាធារណការ​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប ៤៤៨ ០៤៧ គ្រឿង ក្នុង​នោះ​ បាន​រក​ឃើញ​ការ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ​១៣៤ ៦៧៣ គ្រឿង​។ ឯកឧត្ដម ឯក រត្ន បាន​បន្ថែមថា ​យានយន្ត​ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ជាង​១៣​ម៉ឺន​គ្រឿង​នេះ ​គឺ​រកឃើញ​លើ​ទម្ងន់​ក្រោម ៥% មាន​ចំនួន ១៣៣ ៨៧៥ គ្រឿង និង​ដឹក​លើសពី ៥% ដល់​២០% សរុប ៧៩៨ គ្រឿង​។ ​បើ​គិត​ជា​ប្រាក់​ផាក​ពិន័យ​ក្នុង​ត្រីមាស​ទី​៣​នេះ ​មាន​ចំនួន មួយ​ប៊ី​លាន ៦៣២​លាន ១៨២​ពាន់​រៀល​​។

របាយការណ៍​ពី​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឯណេះ​វិញ​ ក៏បាន​បង្ហាញ​ឱ្យ​ដឹ​ង​ដែរ​ថា ​រយៈពេល ៩​ខែ ឆ្នាំ​២០២០ ​កន្លងទៅនេះ ​ក្រុមការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​បើក​ប្រតិបត្តិ​ការ​ចាប់​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ទូទាំង​ប្រទេស​ បាន​ចំនួន ៤១៥ ៩១៧ គ្រឿង ។ ក្នុងចំណោម​រថយន្ត​ដែល​រកឃើញ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​នោះ រួមមាន រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម ៥% មាន​ចំនួន ៤១៣ ​៣៥៣​គ្រឿង​។ រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ៥%​ទៅ​១០% ​មាន​ចំនួន ៦២​គ្រឿង​។ រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី ១០% ទៅ ២០% មាន​ចំនួន ​១ ៦៥៣​គ្រឿង​និង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី ២០% មាន​ចំនួន ៨៤៩​គ្រឿង​។

កន្លងមក ​ឯក​ឧត្ដម សេង ឈួន រដ្ឋលេខាធិការ ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ បាន​ជំរុញ​មន្ត្រី​ទាំងអស់​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ បន្ត​អនុវត្ត​ការងារ​រឹត​បន្តឹង​បទល្មើស​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យ​កាន់តែ​ប្រសើរឡើង​។​ ជាពិសេស គឺ​យុទ្ធសាស្ត្រ​ក្រុមការងារ​ចល័ត​ ការសាងសង់ ​និង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នៅ​តាម​ស្ថានីយ​ជញ្ជីង​ថ្លឹង​មួយ​ចំនួន គឺ​មន្ត្រី​តាម​ស្ថានីយ ត្រូវ​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ ​និង​សហការ​ល្អជា​មួយ​ដៃគូ​ពាក់ព័ន្ធ​៕

​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm