ប្រទេសចិន៖ ស្ថានភាពសមុទ្រចិនខាងត្បូងដោយទូទៅមានស្ថិរភាព បន្ទាប់ពីអាស៊ានអំពាវនាវឲ្យអត់ធ្មត់

2024/03/07 04:49:52 am        231

ក្រសួងការបរទេសចិន នៅថ្ងៃពុធ (ទី៦ ខែមីនា) បាននិយាយថា ដោយទូទៅ ស្ថានភាពនៅសមុទ្រចិនខាងត្បូងមាន «ស្ថិរភាព» បន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមពីប្រទេសអូស្ត្រាលី និងបណ្ដាប្រទេសអាស៊ាន ដែលអំពាវនាវឲ្យមានការអត់ធ្មត់ នៅតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ នៅទីក្រុងមែលប៊ន បានអំពាវនាវឲ្យមានសណ្តាប់ធ្នាប់ដោយ «ផ្អែកលើច្បាប់» នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយនេះ។ បន្ទាប់ពីមានការអំពាវនាវនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ទីក្រុងប៉េកាំងបាន «យកចិត្តទុកដាក់» លើសេចក្តីថ្លែងការណ៍នេះ ហើយប្រាប់ថា ជំហររបស់ចិន ចំពោះតំបន់ជម្លោះ គឺសមស្រប និងច្បាស់លាស់។

គួរបញ្ជាក់ថា ការតបតរបស់ចិនបានកើតឡើងនៅពេលដែលហ្វីលីពីន កាលពីថ្ងៃអង្គារ (ទី៥ ខែមីនា) បានកោះអញ្ជើញអនុប្រធានបេសកកម្មរបស់ទីក្រុងប៉េកាំង ប្រចាំនៅទីក្រុងម៉ានីល ឲ្យទៅស្ដាប់ការតវ៉ា ចំពោះអ្វីដែលខ្លួនហៅថា «សកម្មភាពឈ្លានពាន» របស់កងកម្លាំងជើងទឹកចិន ប្រឆាំងនឹងបេសកកម្មផ្ដល់សម្ភារៈផ្គត់ផ្គង់ សម្រាប់កងទ័ពហ្វីលីពីនដែលឈរជើងនៅតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង។

ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនៃតំបន់របស់សមុទ្រចិនខាងត្បូង ពោលគឺជាផ្លូវពាណិជ្ជកម្ម ដែលមានតម្លៃជាង ៣ពាន់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ហើយតំបន់នេះ គឺជាប្រភពបង្កឲ្យមានភាពតានតឹងជាមួយហ្វីលីពីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        369
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        416
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm