អាមេរិក៖ បទឈប់បាញ់នៅហ្កាហ្សាអាចកើតឡើង ខណៈអាហ្វ្រិកខាងត្បូង ស្នើឲ្យតុលាការពិភពលោកធ្វើអន្តរាគមន៍ជាថ្មី

2024/03/07 03:15:10 pm        213

កាលពីពុធទី៦មីនា សហរដ្ឋអាមេរិក បាននិយាយថា ការចរចាស្ដីពីបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា នៅតែអាចឈានដល់កិច្ចព្រមព្រៀងរវាងក្រមហាម៉ាស និងអ៊ីស្រាអែល ខណៈស្ថានភាពវិបត្តិមនុស្សធម៌ក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ បានជំរុញឲ្យអាហ្វ្រិកខាងត្បូងស្នើជាថ្មីឲ្យតុលាការពិភពលោកចាត់វិធានការបន្ទាន់នានា។

ក្រុមអ្នកចរចាមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស ប្រទេសកាតា និងអេហ្ស៊ីប ដោយគ្មានវត្តមានអ៊ីស្រាអែល កំពុងព្យាយាមសម្រេចឲ្យបានបទឈប់បាញ់រយៈពេល៤០ថ្ងៃ សម្រាប់ឱកាសនៃពីធីបុណ្យខែតបអាហារ រ៉ាម៉ាដាន( Ramadan)របស់មូស្លីមសាសនិក ដែលនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយ។

ទោះបីបរិយាកាសការចរចាហាក់នៅត្រឹងយ៉ាងណាក្ដី សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតែអាចកើតឡើងបាន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មីល័រ (Matthew Miller) បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា យើងនៅតែបន្តជឿថា ឧបសគ្គនានាសុទ្ធតែអាចឆ្លងកាត់បាន ហើយកិច្ចព្រមព្រៀងមួយនឹងអាចសម្រេចបាន ដូច្នេះយើងនឹងបន្តជំរុញទៅមុខ។

ប៉ុន្តែប្រទេសអាហ្វ្រិកខាងត្បូង ដែលកាលពីខែមករា បាននាំសំណុំរឿងមួយទៅកាន់តុលាការយុត្តិធម៌ពិភពលោកក្នុងទីក្រុងឡាអេ ដោយចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានស្នើដល់តុលាការនេះជាថ្មីឲ្យមានបទបញ្ជាគ្រាអាសន្នបន្ទាន់ រួមទាំងបញ្ឈប់ការប្រយុទ្ធគ្នា ព្រោះជនស៊ីវិលប៉ាឡេស្ទីន កំពុងប្រឈមនឹងការអត់ឃ្លានរហូតដល់ស្លាប់៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm