លោក Biden និងលោក Trump អូសទាញបានអ្នកបោះឆ្នោតរបស់លោកស្រីHaley ជារង្វាន់ថ្មីនៃបោះឆ្នោតបឋមឆ្នាំ២០២៤

2024/03/07 06:43:10 pm        145

លោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ កំពុងប្រជែងគ្នាដើម្បីប្រមូលយកក្រុមអ្នកគាំទ្ររបស់លោកស្រី នីគី ហាលី (Nikki Haley) ជាមណ្ឌលបោះឆ្នោតមួយ ដែលអាចមានសារៈសំខាន់ក្នុងការរុញបេក្ខជនទាំងពីរត្រឡប់ទៅសេតវិមានវិញ។

លោកស្រី ហាលី បានធ្លាក់ចេញពីការប្រកួតប្រជែងជ្រើសរើសបេក្ខភាពប្រធានាធិបតីក្នុងជួរគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ទី៦ មីនា ប៉ុន្តែពុំបានគាំទ្រ Trump ទេ ហើយបាននិយាយថាឥឡូវនេះអាស្រ័យលើរូបលោកខ្លួនឯងដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោតដែលពុំបានគាំទ្រលោកតាំងពីដំបូងមក។

អ្នកបោះឆ្នោតជិត ៥៧០.០០០ នាក់ នៅក្នុងរដ្ឋប្រទាញប្រទង់គ្នាសំខាន់ៗចំនួនបីគឺរដ្ឋ Nevada រដ្ឋ North Carolina និង Michigan បានបោះឆ្នោតឱ្យលោកស្រី Haley ក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនក្នុងគណបក្សសាធារណរដ្ឋ ត្បិតថាជាចំនួនតិចតួច ប៉ុន្តែមានសក្តានុពលក្នុងការប្រណាំងប្រជែងនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។

ជាឧទាហរណ៍ លោកស្រី Haley បានឈ្នះចំនួន២៥០.០០០ សំឡេងនៅក្នុងការបោះឆ្នោតបឋមរក្នុងរដ្ឋ North Carolina ជារដ្ឋមួយដែលលោក Trump បានឈ្នះតិចជាង៧៥.០០០ សំឡេងកាលពីឆ្នាំ ២០២០ ។

ទាំងលោក Biden និង លោកTrump បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗកាលពីថ្ងៃពុធដោយអំពាវនាវឱ្យអ្នកបោះឆ្នោត គាំទ្រលោកស្រី ហាលី ចូលរួមក្នុងក្រុមរបស់ខ្លួន ទោះបីជាលោកទាំង២បានប្រើយុទ្ធសាស្ត្រខុសគ្នាយ៉ាងខ្លាំងក៏ដោយ។ លោក Biden បានសរសើរលោកស្រី Haley ចំពោះការនិយាយការពិតអំពីលោក Trump ស្របពេលលោកTrump និយាយថាលោកបានទម្លាក់លោកស្រីនៅក្នុងការប្រកួត Super Tuesday របស់គណបក្សសាធារណរដ្ឋ។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនចង់បានក្រុមអ្នកគាំទ្ររបស់លោកស្រី Haley ទេ។ ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ មានកន្លែងសម្រាប់ពួកគេនៅក្នុងយុទ្ធនាការរបស់ខ្ញុំ។ នៅក្នុងការបង្ហោះលើបណ្ដញសង្គម Truth Social របស់លោក លោក Trump បានបន្ថែមថា លោកចង់អញ្ជើញក្រុមអ្នកគាំទ្ររបស់លោកស្រី Haley ទាំងអស់ឱ្យចូលរួមចលនាដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជាតិរបស់យើង ហើយបានហៅលោក Biden ជាសត្រូវដែលកំពុងបំផ្លាញប្រទេសជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm