អបអរសាទរទិវាអន្តរជាតិនារី៨ មីនា ស៊ីម៉ាក់ ប្រកាសលើកកម្ពស់ស្ត្រី ក្នុងអង្គភាពឲ្យ​ដើរទាន់បរិវត្តកម្មឌីជីថល

2024/03/07 07:26:09 pm        175

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៦ ខែមីនានេះ បាន​ប្រារព្ធ​ពិធី​សំណេះសំ​ណាលជាមួយមន្រ្ដីស្ត្រីនៅអង្គភាពជាង ៣៤០ នាក់ ដើម្បីអបអរសាទរ​ទិវា​អន្តរ​ជាតិ​នារី​៨ មីនាឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ពិធីនេះ​ធ្វើ​ឡើង​នៅ​ទីបញ្ជាការស៊ីម៉ាក់ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ស្ត្រីនៃអង្គភាពស៊ីម៉ាក់​ទទួល​បានកា​រ​កោត​សសើរ​យ៉ាងខ្លាំងពីមជ្ឈដ្ឋានទាំងក្នុង និង​ក្រៅប្រទេស ថាជាយុទ្ធនារី​ដែល​មាន​ភាពអង់​អាច​ក្លាហាន​មិនចាញ់​បុរស​ក្នុង​បុព្វហេតុ ដើម្បី​សុខ​សុវត្ថិភាព​សង្គមជាតិ។ ជាពិសេសជួយកាត់បន្ថយមិនឲ្យមានមនុស្ស និងសត្វត្រូវរង​គ្រោះ​ថ្នាក់ របួសពិការឬបាត់បង់ជីវិតតទៅទៀត តាមរយៈសកម្មភាពប្រឹង ប្រែងធ្វើការបោសសម្អាតមីន និង​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្ថិតនៅក្នុងដី ព្រៃភ្នំ និងនៅក្រោមបាតទឹកស្ទឹងបឹងទន្លេ ដោយ​មិន​គិ​ត​ពីគ្រោះថ្នាក់ដល់ខ្លួនឬពីការនឿយហត់នោះឡើយ។

ឯកឧត្តមបានបន្តថា ស្រ្តីដែលកំពុងបម្រើ ការងារក្នុង​អង្គភាព​ស៊ីម៉ា​ក់​នា​ពេល​បច្ចុប្បន្ន​កាន់​តែ​មាន​ចំនួន​ច្រើន ឡើងដែលពីក្នុងឆ្នាំ១៩៩៣មានកម្លាំងស្ត្រីតែប្រមាណ ១០ នាក់រហូតមក​ដល់ឆ្នាំ​២០២៤នេះ​ មាន​ដល់ទៅ ជាង៣៣០ នាក់ ស្មើប្រមាណជាង ១៨% នៃមន្ត្រីជំនាញ។

ឯកឧត្តម ហេង រតនា ក៏បានសំណូមពរដល់មន្រ្ដីជាស្តី្រទាំងអស់ ត្រូវ​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ក្នុង​ការ​ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៏សង្គម ដើម្បីលើកកំពស់សមភាពក្នុងសង្គម និងត្រូវ​ខិតខំ​បង្កើន​សមត្ថភាពការយល់ដឹងផ្នែកឌីជីថល។

នៅក្នុងឱកាសនោះដែរស្ត្រីនៅអង្គភាពស៊ីម៉ាក់ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស៊ីម៉ាក់ ដែល​តែងតែបានខិតខំប្រឹងប្រែង ស្វះស្វែង គិតគូ ររិះរកមិនខ្លាចហត់នឿយ ពុះពារគ្រប់​បញ្ហា​លំបាក​ៗ​ជាច្រើន ដែលមិនត្រឹមតែក្នុងកិច្ចការប្រតិបត្តិការបោសសម្អាតមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ដោយ​បញ្ចូលសមាសភាពនារីទៅក្នុងគម្រោងនានា ថែមទាំងបាន​និង​កំពុង​គិតគូ​ដល់​កិច្ច​ការ​សេវា​សុខ​មាលភាព ព្រមទាំងការបង្កើនជំនាញបច្ចេកទេសនិង ចំណូលសេដ្ឋកិច្ច ដល់គ្រួសារ​របស់​បុគ្គលិក​ទៀត​ផង​៕ ដោយ៖ ភារម្យ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm