ក្រុមប្រឹក្សាធម្មនុញ្ញ បន្តរក្សាជំហរគាំទ្រភាពស្មើគ្នាលើសិទ្ធិស្រ្តីក្នុងភាពជាអ្នកដឹកនាំ

2024/03/07 07:38:52 pm        141

ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញ បន្ត​រក្សា​ជំហរ​គាំទ្រ​ភាព​ស្មើគ្នាលើសិទ្ធិស្រ្តីក្នុងភាពជាអ្នកដឹកនាំ។

ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ៨ មីនា ខួបទី១១៣ និង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មការ​កិច្ចការ​នារី​នៃ​អគ្គ​លេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិ​កោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា ផ្អែកតាមមូលបទ «ស្រ្តី និង​ក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ពិតជាបានរំលេចពីគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដែលជាបុព្វហេតុ នៃ​សន្តិភាព​ពេញ​លេញ​សម្រាប់​ប្រជាជាតិកម្ពុជា។

នាឱកាសនោះឯកឧត្តម បានវាយតម្លៃខ្ពស់ និងអរគុណចំពោះគណៈកម្មការកិច្ចការនារី ដែល​បាន​រំលេច​អំពីការងារសង្គមកិច្ច សកម្មភាពសប្បុរសធម៌ ស្ថានភាពចំណូល-ចំណាយ ព្រម​ទាំង​ផែន​ការ​សកម្មភាពដែលត្រូវបំពេញក្នុងឆ្នាំ២០២៤។ ឯកឧត្តម​បាន​ស្នើ​ដល់​គណៈកម្មការ​កិច្ច​ការ​នារី​នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបន្តអនុវត្តតួនាទីភារកិច្ច និងប្រើប្រាស់​ធនធាន​របស់​គណៈកម្មការ​ប្រកប​ដោយតម្លាភាព ស័ក្តិសិទ្ធភាព និងប្រកបដោយប្រសិទ្ធភាព​ខ្ពស់​ស្រប​តាម​គោលការណ៍ និងទិសដៅដែលបានកំណត់។

ឯកឧត្តមមានប្រសាសន៍ថា មូលបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ពិតជា​មានភាព​ចាំបាច់​នៃ​ការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីកម្ពុជា ក្រោម​ម្លប់​សន្តិភាព​ដែលជាផលទទួលបានពីការអនុវត្តន៏ត្រឹមត្រូវអស់រយៈកាលជាង ២៥ឆ្នាំកន្លងមក នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក បាន​ធ្វើ​ឱ្យ​ស្ត្រីកម្ពុជា​ទទួលបា​ន​ផល​ពី​ការ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​នូវ​កម្ម​វិធីនយោបាយ​ឆ្លើយ​តប​នឹង​យេនឌ័រ និងការពារសិទ្ធិស្ត្រីកាន់តែទូលំទូលាយជាលំដាប់។

ជាក់ស្តែងមុនវិបត្តិកូវីដ១៩ យោងតាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​លើ​គម្លាត​យេនឌ័រ ដែលផ្នែកលើសូចនាករក្នុងវិស័យចំនួន៤ គឺ សេដ្ឋកិច្ច អប់រំ សុខភាព និងតួនាទីស្ត្រី​នៅ​ក្នុង​វិស័យនយោបាយ​បង្ហាញថាកម្ពុជាសម្រេចបាននូវវឌ្ឍនភាព​កាត់បន្ថយ​គម្លាត​យេនឌ័រ​ពី​លេខ​រៀង​១១២ ក្នុងចំណោម ១៤៤ ប្រទេសក្នុងឆ្នាំ២០១៦ មកលំដាប់លេខ ៨៩ ក្នុងចំណោម១៥៣​ប្រទេស​នៅ​ឆ្នាំ​២០២០។

ឯកឧត្តម អ៊ឹម ឈុនលឹម សង្ឃឹមថាមន្ត្រីរាជការទាំងអស់ក្នុងអគ្គ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញនឹ​ង​បន្តខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ ព្រមទាំងបង្កើន​ការ​ប្រើប្រាស់​ជំនាញ​ឌីជីថល ដើម្បីចូលរួមបំពេញភារកិច្ចស្នូលជូនស្ថាប័នឱ្យកាន់តែសកម្ម និងប្រសើរឡើង ក្នុង​ស្មារតី​រួមគ្នារក្សាសុខដុមនីយកម្ម និងលើកស្ទួយគុណតម្លៃទាំងបីរបស់ស្ថាប័នកំពូលនេះ៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm