រដ្ឋមន្រ្តីក្រសួងការពារជាតិ កោតសរសើរយោធិននារី​ដែលបានចូលរួមចំណែកយ៉ាងសំខាន់​ក្នុងបុព្វហេតុជាតិ

2024/03/07 07:51:46 pm        144

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កោត​សរសើរ​ដោយស្មោះចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកនេះ បាន​បំពេញ​បេសក​កម្ម​ប្រកប​ដោយ​ភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួម​ចំណែក​ក្នុង​បុព្វ​ហេតុ​ការពារ​ឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុង​ឱកាស​អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ និង​ពិធី​ប្រកាស​ដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨ នៅថ្ងៃទី០៧ ខែ មីនា នេះ បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរង តាម​បណ្តា​កង​ឯក​ភាព នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ដល់យោធិននារី ត្រូវ​បន្ត​ផ្តល់​ឱកាស និងបង្កលក្ខណៈឱ្យនារី បានបង្កើន សមត្ថភាពចំណេះដឹង និងបំពេញ​តួនាទី​ភារកិច្ច​ឱ្យ​កាន់​តែ​ប្រសើរឡើង។ ត្រូវផ្ដោតការយកចិត្តទុកដាក់លើ ការធានាឱ្យបាន​នូវ​ការ​កសាង​អ្នក​ដឹកនាំ​ឌីជីថល ជាពិសេសចំពោះយុវជនបន្តវេន ដើម្បីជំរុញឱ្យការធ្វើអន្តរ កម្មរបស់​យោធិន​គ្រប់​រូប​នៅ​ក្នុង​ប្រព័ន្ធអេកូឡូស៊ីនៃសេដ្ឋកិច្ច និងសង្គមឌីជីថល កាន់តែមានប្រសិទ្ធភាព និង​សក្ដិ​សិទ្ធភាព​។

ឯកឧត្ដម បានរំលឹកថា ទិវាអន្តរជាតិនារី ៨ មីនា ដែលបានរៀបចំប្រារព្ធនាពេលនេះ ដើម្បីរំលឹកពី ភាព​អង់​អាចក្លាហាន នៃការតស៊ូទាមទារសិទ្ធិសេរីភាពស្មើគ្នារបស់នារី និងឆ្លុះ​បញ្ចាំង​អំពី​វឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើក​កម្ពស់​សមភាព​យេនឌ័រ បង្កើនភាពអង់អាច និងតម្លៃយោធិននារី​គ្រប់រូប​នៅ​ក្នុង​កង​យោធ​ពល​ខេមរ​ភូ​មិន្ទ ។

យោធិននារី បានបង្ហាញនូវក្ដីអំណរគុណចំពោះរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន តែងតែបានយកចិត្តទុកដាក់ និងលើកកម្ពស់តម្លៃយោធិននារី ឱ្យ​ចូល​រួម​ការងារ​គ្រប់​បែបយ៉ាងដូច បុរសផងដែរ។ ពួកគេបាន​ប្តេជ្ញាបង្កើនសមត្ថភាពថែមទៀត ពិសេសជំនាញឌីជីថលនាពេលចុងក្រោយនេះ ដើម្បី ធ្វើឱ្យការប្រតិបត្តិការងារកាន់តែមានប្រសិទ្ធភាព ។

រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់ការ លើក​កម្ពស់​សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់​វិស័យ​ជា​អាទិភាព ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាម​រយៈ​ការ​ពង្រឹងភាពជា ពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និង​បរិយាបន្ន៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm