បុគ្គលិកមន្ត្រីនារី នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជិត៧០០នាក់ បានបំរើ​សេវាថែទាំ​ព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់

2024/03/07 08:18:24 pm        100

មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវានារី​អន្តរជាតិ ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល Women and Girls in Digital Transformation» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។

បើតាមលោកស្រីវេជ្ជបណ្ឌិត ប៉ាន់ អាន ការិយាល័យបច្ចេកទេស នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បាន​ឲ្យដឹងថា ថ្ងៃ៨ មីនា ជាទិវាមួយ ដែលព្រះរាជាណាចក្រកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បី​រំលឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហា​ប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង​បង្កើន​ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។ រាជរដ្ឋាភិបាលតែងតែបានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើ សុខភាពមាតា ទារក និង​កុមារ និងសមភាពយ៉េនឌ័រលើការងារស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម​ជាតិ​ដោយ​កំណត់ថា “ស្ត្រីជា ឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ម្យ៉ាង​ទៀត​ក្នុង​ការអនុវត្តគោល​នយោបាយ​​សមភាពយ៉េនឌ័រ ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏បានយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះនារីនៅក្នុងមន្ទីរពេទ្យដោយបានផ្តល់អទិភាពដល់ស្ត្រី​ដែលមាន​សមត្ថភាព​ឲ្យ​បាន​ទទួល​នូវ​មុខតំណែងសមស្របក្នុងការងាររបស់ខ្លួន។ នារីយើងទាំងអស់គ្នា សូមប្ដេជ្ញាអស់ ពីកម្លាំង​​កាយចិត្ត ស្មារតី ឆន្ទៈ ពុះពារក្នុងការងារ​ចំពោះមុខប្រកបដោយភាពប្រឌិត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ បំរើប្រជាពលរដ្ឋ ដើម្បីរួមចំណែក​ស្តារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ មាតុភូមិនៃយើង។ បច្ចុប្បន្នមានចំនួនបុគ្គលិកមន្ត្រីរាជការជានារីដែលបំរើ​ការងារនៅ​ក្នុង​មនី្ទរពេទ្យ មានចំនួន​សរុប ៦៨៣នាក់ ដែលនឹង៤៧%នៃចំនួនបុគ្គលិកសរុប។

នាឱកាស​នោះលោកសាស្រ្តាចារ្យ លឹម តាំង នាយករងមនី្ទរពេទ្យ តំណាងឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា នៅក្នុងប្រធានបទទិវានារីឆ្នាំនេះ ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និង​ភាព​ជា​តំណាងរបស់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និង​បន្ត​រំលេច​ពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រី្ត ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះ​ទៅ​លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្រី្ត និងសុខុមាលភាពរបស់មាតា និងទារក ដើម្បី​អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព ដែលជា​ផ្នែកមួយ នៃគោល​នយោបាយ​របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមជាតិ ហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និង​មុខតំណែង​ជា​អ្នក​គ្រប់​គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំកំពូល។ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm