Ashleigh Barty ក្លាយជា​កីឡាការិនី​អូស្ត្រាលី​ដំបូង​ក្នុង​រយៈពេល ៤១​ឆ្នាំ​ដែល​ឈ្នះ​ពាន Wimbledon

2021/07/12 09:51:23 pm        110

​វាយកូនបាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​អូស្ត្រាលី Ashleigh Barty បាន​ក្លាយជា​ជើងឯក​ការប្រកួត Grand Slam, Wimbledon លើកដំបូង​ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាការិនី​ឆេ​ក Karolina Pliskova នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​​Ashleigh Barty បាន​ក្លាយជា​កីឡាការិនី​វាយ​កូន​បាល់​អូស្ត្រាលី​ទី ១ ក្នុង​រយៈពេល ៤១ឆ្នាំ​ដែល​​ឈ្នះ​ពាន Wimbledon តាំងពី​ឆ្នាំ​កីឡាការិនី Evonne Goologang Cawley ឈ្នះ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ១៩៧៧​។ ​បន្ទាប់ពី​ឈ្នះ​សិត​ដំបូង ៦-៣ Barty ត្រូវបាន​កីឡាការិនី​ឆេ​ក Pliskova តាម​ស្មើ​វិញ​នៅ​សិត​ទី​ពីរ ៧-៦(៧-៤) មុន​ឈានដល់​សិត​កាត់សេចក្តី​ដែល Barty យកឈ្នះ ៦-៣​។​ នេះ​ជាការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon លើកដំបូង​សំរាប់​កីឡាការិនី​ទាំងពីរ​តែ Ashleigh Barty ធ្លាប់​ឈ្នះ​ពាន Wimbledon នេះ​ម្តង​ដែរ​កាលពី​ឆ្នាំ២០១១ តែ​ក្នុង​ក្របខណ្ឌ​យុវជន​នៅពេល​មាន​វ័យ​ត្រឹម ១៥ នៅពេលនោះ​។

​​នេះ​ជា​ពាន Grand Slam ទី២ ប៉ុណ្ណោះ​សំរាប់ Ashleigh Barty បន្ទាប់ពី​ឈ្នះ​ពាន Grand Slam ដំបូង​ឆ្នាំ២០១៩ នៅ French Open ខណៈ Australian Open ធ្លាប់បាន​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ២០២០ និង US Open បាន​ត្រឹម​ជុំ​ទី៤ នៅ​ឆ្នាំ២០១៨ និង ២០១៩​។ ជ័យ​ជំនះ​នេះ​ក៏បាន​ធ្វើឱ្យ​កីឡាការិនី​វ័យ ២៥ឆ្នាំ​រូបនេះ​ បង្កើន​ពិន្ទុ​នាំមុខ​ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភព​លោក​រក្សា​តំណែង​លេខ ១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm