រដ្ឋមួយចំនួននៅតំបន់សាហែលដឹកនាំដោយរបបយោធា មានផែនការបង្កើតកម្លាំងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងក្រុមបះបោរ

2024/03/07 10:51:35 pm        52

លោក Moussa Salaou Barmou ប្រមុខកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនីហ្សេ បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំមួយជាមួយសមភាគីរបស់លោកថា ប្រទេសដឹកនាំរបបយោធា នីហ្សេ ប៊ួគីណាហ្វាសូ និងម៉ាលី បានយល់ព្រមបង្កើតកងកម្លាំងរួមគ្នាមួយ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ នៅទូទាំងទឹកដីរបស់ពួកគេ។

ការសម្រេចចិត្តនេះ គឺជាសញ្ញាចុងក្រោយបំផុតនៃការចងសម្ព័ន្ធឲ្យកាន់តែជិតស្និទ្ធដែលនឹងកើតឡើង ចាប់តាំងពីប្រទេសជិតខាងទាំងបីនៅក្នុងតំបន់សាហែល (Sahe)ភាគកណ្តាល ដែលហែកហួរដោយបះបោរនៅអាហ្វ្រិកខាងលិច បានផ្តាច់ទំនាក់ទំនងយោធាជាមួយសម្ព័ន្ធមិត្តយូរអង្វែងរួមទាំងប្រទេសបារាំង និងបានបង្កើតកតិកាសញ្ញាសហប្រតិបត្តិការ ដែលត្រូវបានគេស្គាល់ថា ជាសម្ព័ន្ធភាពនៃរដ្ឋហែល(AES)។

នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក Barmou បាននិយាយថា ក្រុមការងារថ្មី«នឹង ប្រតិបត្តិការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទំហំ ឬបញ្ជូនកម្លាំងនោះទេ។

អំពើហិង្សាក្នុងតំបន់ជំរុញដោយការប្រយុទ្ធរយៈពេលមួយទសវត្សរ៍ជាមួយក្រុមអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាម បានកាន់តែអាក្រក់ឡើង ចាប់តាំងពីយោធារបស់ប្រទេសទាំងបី បានដណ្តើមអំណាចក្នុងរដ្ឋប្រហារបន្តបន្ទាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣។

អំពើហិង្សានេះ បានឈានដល់កម្រិតខ្ពស់នៅឆ្នាំ ២០២៣ ដោយចំនួនអ្នកស្លាប់ដោយសារជម្លោះនៅតំបន់សាហែលភាគកណ្តាល កើនឡើងដល់៣៨ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមក្រុមឃ្លាំមើលវិបត្តិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក (ACLED) ដោយលើកឡើងពីរបាយការណ៍ដែលថា មនុស្សជាង ៨.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសប៊ួគីណាហ្វាសូ កាលពីឆ្នាំមុន។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm