សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការ នៅវិមានរដ្ឋសភាបារាំង

2024/03/07 10:59:37 pm        70

ភ្នំពេញ ៖ នាទីក្រុងប៉ារីស ប្រទេសបារាំង ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានចាប់ផ្តើមជាផ្លូវការដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូបនៅលើពិភពលោក អង្គទូតនៃប្រទេសតំណាងទាំង២៥នៅប្រទេសបារាំង ព្រមទាំងប្រតិភូអមដំណើរ និងអង្គការដៃគូរបស់រដ្ឋសភាបារាំង។ 

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភាប្រទេសបារាំងបានផ្តល់នូវចំណាប់អារម្មណ៍ក្នុងនាមជាស្រ្តីទី១ ដែលបានជាប់ឆ្នោតជាប្រធានសភានៃប្រទេសបារាំងថា លោកជំទាវពិតជាមានមោទកភាពដែលរូបលោកជំទាវ និងស្រ្តីនៃប្រទេសផ្សេងៗទៀតបានជាប់ឆ្នោតជាប្រធានសភា។ លោកជំទាវបានលើកឡើងថា ការជួបជុំប្រធានសភាជាស្រ្តីពិភពលោកនាពេលនេះ ដើម្បីជំរុញបន្ថែមនូវការទូតសភាបុរេសកម្ម ដែលគិតគូពីបញ្ហាស្រ្តី និងក្មេងស្រី និងលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក។ លោកជំទាវបានលើកឡើងទៀតថា ដើម្បីផ្លាស់ប្តូរបរិបទពិភពលោក យើងត្រូវផ្លាស់ប្តូរការគិតរបស់ប្រទេសយើងអំពីទស្សនៈចំពោះយេនឌ័រ។ 

ប្រធានរដ្ឋសភាប្រទេសបារាំង បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា គិតគូអំពីវិធានការជាវិជ្ជមានដែលជួយគាំទ្រដល់ស្រ្តី ផ្តល់សិទ្ធិសេរីភាពពេញលេញដល់ស្រ្តី ប្រឆាំងរាល់ទម្រង់នៃការរើសអើង និងអំពើហិង្សាលើស្ត្រី ក៏ដូចជាលើកកម្ពស់សមភាពរវាងស្ត្រី និងបុរស តាមរយៈការស្នើនិងការអនុម័តច្បាប់។ 

នេះជាលើកទី១ហើយ ដែលមានជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក ហើយរដ្ឋសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ បានឱ្យដឹងថា នៅក្នុងដំណើរការកិច្ចប្រជុំនាឱកាសនេះ នឹងមានវេទិកាតុមូលចំនួនពីរ។ វេទិកាទី១ មានប្រធានបទ និយាយពីការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងវេទិកាតុមូលទី២ និយាយពី សមភាពរវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគំរូរបស់ស្ត្រី។

នៅក្នុងឱកាសបើកកិច្ចប្រជុំជាផ្លូវការនេះ ក៏មានការផ្តល់ចំណាប់អារម្មណ៍ពី លោកជំទាវ ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក តាមសារវីដេអូ ព្រមទាំងមានការផ្តល់ចំណាប់អារម្មណ៍ពីលោកស្រី អូលេកសាន់ដ្រា ម៉ាវីឈូក (Oleksandra Matviichuk) មេធាវីការពារសិទ្ធិមនុស្សជនជាតិអ៊ុយក្រែន និងជាអ្នកទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២២។ លោកស្រីបានលើកឡើងថា ស្រ្តី និងក្មេងស្រីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមរុស្សី-អ៊ុយក្រែន និងបានស្នើសុំឱ្យស្រ្តីជាប្រធានរដ្ឋសភាទាំងអស់គិតគូរួមគ្នាក្នុងការអនុម័តច្បាប់ ដើម្បីថ្កោលទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឈានទៅបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន។

គណៈប្រតិភូជាប្រធានសភាទាំងអស់ បានចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ដែលឧទ្ទិសដល់សិទ្ធិនយោបាយដំបូងរបស់ស្រ្តីនៅលើពិភពលោក និងស្រ្តីនៅបារាំង ដែលរៀបចំឡើងនៅក្នុងវិមានរដ្ឋសភាសាធារណរដ្ឋបារាំង នៅមុនការឈានដល់ការបើកវេទិកាតុមូល ដែលជាឱកាសតំណាងរាស្រ្តជាស្រ្តីទាំងអស់ បានបញ្ចេញទស្សនៈក្នុងកិច្ចការពារផលប្រយោជន៍ និងគុណតម្លៃរបស់ស្រ្តីនៅលើសកលលោក ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm