គណៈកម្មការរដ្ឋសភាចុះស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌នៅខេត្តពោធិ៍សាត់

2024/03/07 11:22:50 pm        123

ពោធិ៍សាត់ ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២៤ បានចុះទៅនៅខេត្តពោធិ៍សាត់ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ថាតើមានលក្ខណៈល្អប្រសើរ ឬយ៉ាងណា។

​នៅក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍ សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងស្នងការនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត។ ទន្ទឹមនឹងនោះគណៈ ប្រតិភូរដ្ឋសភាក៏បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម តេង រតនា ប្រធានសាលាដំបូងខេត្តពោធិ៍ សាត់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងចៅក្រមព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តផងដែរ។ 

អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការដឹងគុណដល់ស្ថាប័នរដ្ឋសភាជាតិ ដែលតែងតែបានផ្តល់នូវគោល ការណ៍ណែនាំតម្រង់ទិស និងផ្តល់អនុសាសន៍ល្អៗជាប់ជាប្រចាំគ្រប់កាលៈទេសៈដល់រដ្ឋបាលខេត្ត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដែលបានយកចិត្តទុកដាក់ចុះមកបំពេញបេសកកម្មការងារនៅខេត្ត ពោធិ៍សាត់ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទី៦ទទួល ខុសត្រូវ។ 

ដោយឡែកតុលាការខេត្តពោធិ៍សាត់ ក៏បានសំណូមពរនិងស្នើសុំរដ្ឋសភាឱ្យមានការធ្វើវិសោធនកម្មមាត្រា២៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីបន្ថែមអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ស្រុក-ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក-ក្រុងជាដើមឱ្យមាននីតិសម្បទាក្នុងការបញ្ជួនលិខិតបទដ្ឋានផ្សេងៗឱ្យសមស្រប តាមនីតិវិធីរដ្ឋប្បវេណី។ 

 ឯកឧត្តម អង្គ វង្សវឌ្ឍានា ក្រៅពីបានកោតសរសើររដ្ឋបាលខេត្តជាមួយតុលាការខេត្ត មានកិច្ចសហការល្អជាមួយគ្នាបានល្អនោះជាមួយគ្នានោះឯកឧត្តម ក៏បានផ្តាំផ្ញើ ឲ្យថ្នាក់ដឹកនាំខេត្តនិងមន្រ្តីតុលាការ ត្រូវធ្វើការដោះស្រាយរាល់បញ្ហាដោយការអត់ធ្មត់ទន់ភ្លន់ សហការនិងប្រើប្រាស់វិធានការច្បាប់។ 

ឯកឧត្តមក៏បាន ស្នើសុំឱ្យចៅក្រម ព្រះរាជអាជ្ញា អនុវត្តវិធានការច្បាប់ឱ្យបានម៉ត់ចត់ ដើម្បីអភិវឌ្ឍន៍ប្រទេសឈានទៅរកនីតិរដ្ឋ ត្រូវមានទំនាក់ទំនងការងារនិងសាមគ្គី ភាពផ្ទៃក្នុងល្អ។ដោយឡែកការស្នើសុំរបស់តុលាកា រខេត្ត សុំឱ្យមាន ការធ្វើវិសោធនកម្មមាត្រា២៤៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី គណៈកម្មការទី៦ នៃរដ្ឋសភា នឹងធ្វើរបាយ ការណ៍ជម្រាបជូនដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕  អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm