ពលរដ្ឋនៅក្រុងសៀមរាប ថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលផ្ដល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩

2021/07/13 01:11:02 am        507

សៀមរាប ៖ ចាប់ពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្រុងសៀមរាប ទៅទទួលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩​ ពីរាជរដ្ឋាភិបាលជាបន្ដបន្ទាប់ ខណៈដែលក្រុងនេះ បានប្រឈមនឹងការឆ្លងកូវីដ១៩។

ការទទួលបានវ៉ាក់សាំងដូសទី១នេះ បានធ្វើអោយពួកគាត់មានទំនុកចិត្ដ ពីវិធានការពារជំងឺដ៏កាច​សាហាវ​មួយនេះ។ ពួកគាត់សម្ដែងការសប្បាយ​ចិត្ដ​និងថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាលក្រុម​គ្រូពេទ្យ​ដែលបានយកចិត្ដទុកដាក់ដល់ពួកគេ។

ប្រជាពលរដ្ឋមកនៅសង្កាត់សៀមរាប ក្រុងសៀមរាប បានផ្ដល់បទសម្ភាសន៍ដល់ប៊ីធីវី ដូចគ្នាថា ពួកគាត់បានទទួល​ស្ម័គ្រចិត្ដ​ចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ខណៈដែលនៅក្នុងក្រុងសៀមរាប បាននឹងកំពុងរីករាលដាលជំងឺកូវីដ១៩នេះ ក៏តែច្រើនឡើងៗ។ ពួកគាត់ បានបន្ដថា ការទទួលបានវ៉ាក់សាំងអាចជួយការពារជីវិតរបស់ពួកគាត់ពីសេចក្ដីស្លាប់ ។ជាងនោះទៅទៀតពួកគាត់​ ខ្លះជាអ្នកជំនួញ អ្នកលក់ដូរ អ្នកធ្វើការងារផ្នែកទេសចរណ៍ ហើយពេល​បាន​ទទួលវ៉ាក់សាំងនេះ ងាយស្រួលបានដើរទៅទស្សនា ក៏ដូចជា​អ្នកទេសចរណ៍​បានធ្វើដំណើរ​ចេញពីប្រទេសមួយទៅប្រទេសមួយទៀត ។

ពួកគាត់បានបន្ដថា ក្រោយពេលទទួលបានវ៉ាក់សាំងហើយនោះ ពួកគាត់អាចជួយខ្លួនឯងផង ជួយគ្រួសារ និងសង្គមជាតិផងដែរ បើទោះបីមិនអាចការពារបាន១០០%ក៏ដោយ។ ពួកគាត់ថ្លែង​អំណរគុណ​ដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ ។ពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់ការឆ្លងជំងឺកូវីដ១៩ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ។

លោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ និងប្រធាន​ក្រុមការងារ​ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ មានប្រសាសន៍ថា ការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើង​តាមគោលការណ៍ស្ម័គ្រចិត្ដ មិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយម ជនបរទេស ពោលប្រជាពលរដ្ឋណាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។

ជាមួយគ្នានោះ វ៉ាក់សាំងបង្កាកូវីដ១៩នេះ មិនមានការលក់ដូរ​ឬគិតកម្រៃជើងសារ​ពីប្រជាពលរដ្ឋ​ណាឡើយ ហើយបើសិនមានជនខិលខូចណាលួចលក់វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​និងត្រូវចាត់វិធាន​ការ​ផ្លូវច្បាប់។ លោក បានបន្ដថា ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ដំណាក់កាលទី២នេះ ពួកគាត់មកទទួលវ៉ាក់សាំងជាងមួយម៉ឺននាក់ទៅជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ និងមានក្រុមគ្រូពេទ្យប្រតិបត្ដិការជាង៣៥០នាក់ ដែលតាមផែនការចាក់ជូនពលរដ្ឋ​នៅក្រុងសៀមរាប មានចំនួនជាង២១ម៉ឺនាក់។សូមជម្រាបថា ការផ្ដល់វ៉ាក់សាំងជូនពលរដ្ឋធ្វើឡើង​ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១នេះ៕

អ​ត្ថបទ ៖ សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm