ក្រសួង​ការបរទេស​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​អង្ករ​ឥណ្ឌា​​ឈប់​ប្រើ​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរ​វត្ត​លើ​សំបក​វេច​ខ្ចប់​ហើយ​ក្រោយ​កម្ពុជា​តវ៉ា

2021/07/13 01:18:50 am        669

ភ្នំពេញ ៖ ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​អង្ករ​របស់​ឥណ្ឌា បាន​សម្រេច​បញ្ឈប់​ការប្រើ​ប្រាស់​ឈ្មោះ និង​រូប​ប្រាសាទ​អង្គរ​វត្ត​នៅ​លើ​សំបក​វេច​ខ្ចប់​ផលិត​ផល​របស់​ខ្លួន​ហើយ ក្រោយ​ពី​កម្ពុជា​បាន​តវ៉ា​ជំទាស់​នឹង​ការ​វេច​ខ្ចប់​បែប​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់ ក្រសួង​ការបរទេស និង​ក្រសួង​ពាណិជ្ជកម្ម បាន​រក​ឃើញ​ផលិត​ផល​អង្ករ​បរទេស​ ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​អនឡាញ​ដោយ​ប្រើ​ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice។

ក្រសួង​បញ្ជាក់​ទៀត​ថា ភាគី​កម្ពុជា និង​ភាគ​ី​រដ្ឋាភិបាល​ថៃ បាន​សហការ​ស្វែង​រក​ប្រភព​នៃ​ផលិត​ផល​អង្ករ​នេះ ហើយ​បាន​រក​ឃើញ​ថា ផលិត​ផល​អង្ករ​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ឥណ្ឌា Voyage India ស្ថិត​នៅ​ក្នុង​រដ្ឋ​ Maharashtra របស់​ប្រទេស​ឥណ្ឌា។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ក្រសួង​ការបរទេស​បាន​ជូន​ដំណឹង​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំប្រទេស​ឱ្យ​ឥណ្ឌា ឱ្យ​តវ៉ា​ទៅ​ភាគី​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន Voyage India បញ្ឈប់​ការ​ប្រើ​ប្រាស់ឈ្មោះ​ និង​រូប​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​​ទៀត។

ក្រសួង​ការបរទេស​កម្ពុជា​អះ​អាង​ថា ក្រុមហ៊ុន​ឥណ្ឌា​មួយ​នេះ បាន​រំលោភ​លើ​ច្បាប់​ស្ដី​ពី​ម៉ាក​ពាណិជ្ជនាម ​ការ​ប្រកួត​ប្រជែង​ដោយ​មិន​ស្មោះ​ត្រង់ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ស្ដី​ពី​កិច្ច​ការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​ផង​ដែរ។

ក្រសួង​អះ​អាង​ទៀត​ថា ភាគី​រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ឈប់​ការ​ប្រើ​ប្រាស់​ឈ្មោះ និង​រូបប្រាសាទ​អង្គរ​វត្ត​លើ​សំបក​វេច​ខ្ចប់​ផលិត​ផល​របស់​ខ្លួន​ហើយ។

ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ផលិត​ផល​អង្ករ​មួយ ដែល​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​អនឡាញ បាន​បង្ហាញ​នូវ​ការ​វេច​ខ្ចប់​ដោយ​សំបក​ថង់​មាន​ឈ្មោះ​ និង​រូបប្រាសាទ​អង្គរ​វត្ត​របស់​ប្រទេស​កម្ពុជា ដែល​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ពី​មហាជន​ផង​ដែរ។

កាល​ពី​សប្ដាហ៍​មុន កម្ពុជា​ក៏​បាន​បង្ហាញ​ការ​តវ៉ា​ជំទាស់​នឹង​សំណង់​ប្រាសាទ​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ដែល​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា កំពុង​សាង​សង់​ឡើង​តាម​រចនាបថ​នៃ​ប្រាសាទ​អង្គរ​វត្ត​ ដែល​ជា​ស្ថាបត្យ​កម្ម​បុរាណ​របស់​កម្ពុជា៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm