សម្តេចប្រធានរដ្ឋសភាជួបសន្ទនាជាមួយ ប្រធានាធិបតីបារាំង

2024/03/08 03:57:52 am        127

ភ្នំពេញ÷ នាថ្ងៃទីពីរនៃការចូលរួមកិច្ចប្រជុំប្រធានសភាស្រ្តីពិភពលោក នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងប្រធានសភាជាស្រ្តីមកពីប្រទេសចំនួន២៥ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅសំណាក់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលបានការអញ្ជើញពីឯកឧត្តមប្រធានាធិបតី តាមរយៈលោកជំទាវប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង។

ក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានឆ្លៀតសន្ទនាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រកបដោយភាពស្និទ្ធស្នាលនិងបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជានិងប្រទេសបារំាង។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏ល្អ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមប្រធានាធិបតីបារាំង។ សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការទូតសភា ដែលដើរតួនាទីយ៉ាងសកម្ម និងចាំបាច់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ដែលកម្ពុជាកំពុងទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនងនេះទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រ" ដើម្បីឆ្លុះបញ្ចាំងពីសន្ទុះ និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ជូនចំពោះបងប្រុសរបស់ឯកឧត្តម គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមិត្តភក្តិ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម បានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះការរៀបចំកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោក ដែលនេះជាលើកទី១ និងជាប្រវត្តិសាស្រ្តដែលសភាបារាំងធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបារាំងអំពីសិទ្ធិរំលូតកូនរបស់ស្រ្តី ដែលមិនអាចដើរថយក្រោយបានទេ ដោយសិទ្ធិនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញបារាំងរួចហើយ។ ឯកឧត្តមប្រធានាធិបតី បានសង្កត់ធ្ងន់ទៀតថា បុព្វហេតុស្រ្តីមិនមែនសម្រាប់តែស្រ្តីប៉ុណ្ណោះទេ តែសម្រាប់មនុស្សជាតិ និងសកលលោកទាំងមូល។ ឯកឧត្តមប្រធានាធិបតីបារំាង បានបញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការខិតខំធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើស្រ្តីនៅតាមផ្ទះ និងអំពើហិង្សាការរំលោភផ្លូវភេទលើស្រ្តីនៅតាមតំបន់ និងប្រទេសដែលមានសង្រ្គាម ដូចជានៅប្រទេសអ៊ុយក្រែន និងតំបន់កាហ្សាជាដើម។ ឯកឧត្តមប្រធានាធិបតី បានថ្លែងកោតសរសើរ និងសូមអរគុណចំពោះវត្តមានប្រធានសភាជាស្រ្តី មកពីបណ្តាទ្វីបទាំង ៥ ក្នុងពិភពលោក ដែលអញ្ជើញមករួមគ្នា ដើម្បីធ្វើការងារជួយពង្រឹងវត្តមានស្រ្តីនៅក្នុងការកាន់តំណែងនយោបាយធំៗ ហើយមានប្រទេសខ្លះបានចែងក្នុងរដ្ឋធម្មនុញ្ញអំពីការអោយមានភាគរយរបស់ស្រ្តីក្នុងតំណែងផ្សេងៗទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សូមជម្រាបថា ដំណើរទស្សនកិច្ចជាផ្លូវការនិងការចូលរួមជំនួបកំពូលប្រធានសភាស្រ្តីពិភពលោក នាឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ចំណែក ក្នុងក្របខណ្ឌទ្វេភាគី ប្រទេសកម្ពុជានិងបារំាង បានកំពុងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

ការបំពេញទស្សនកិច្ចនៅបារំាង របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នាឱកាសនេះ បានធ្វើឡើងបន្ទាប់ពីព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm