ស្រ្តីក្នុងវិស័យនយោបាយ និងសាធារណៈកើនឡើង ខណៈរាជរដ្ឋាភិបាលផ្ដល់ អាទិភាពខ្ពស់ដល់ស្រ្ដី

2024/03/08 05:18:39 pm        416

លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា ស្រ្តីក្នុងវិស័យនយោបាយ និង​សាធារណៈ​កើនឡើង ខណៈរាជរដ្ឋាភិបាលកំណត់អាទិភាពជំរុញលើបញ្ហាវិសមភាពយេនឌ័រ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ស្របពេលកម្ពុជាអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» លោកជំទាវ ហ៊ូ និរមិត្តាបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្រ្តី និងបន្តរហូតមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកសាង និង​អនុវត្ត​ការ​គាំទ្រដល់ការលើកកម្ពស់សមភាពយេសឌ័រដល់ស្រ្តីជានិច្ច។ ក្នុងនោះលោកជំទាវបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ តួនាទីរបស់ស្រ្តីក្នុងវិស័យសាធារណៈ និង​នយោបាយ​បន្តកើនឡើង ដែលបង្ហាញជាសញ្ញាវិជ្ជមានស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នា លោកជំទាវ បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​មាន​គោល​ដៅ​ជំរុញ​ឱ្យសមភាព​យេនឌ័រ​រវាង​ស្រ្តី និងបុរស មានសម្ទុះកំណើនក្នុងការងារមិនថាវិស័យរដ្ឋ និងឯកជនឱ្យ​មាន​ការវិវឌ្ឍន៍​ដូច​គ្នា ដោយសារតំណែង និងតួនាទីនីមួយៗមិនមានការកំណត់សម្រាប់តែស្រ្តី ឬបុរសតែ​ម្នាក់​នោះ​ទេ ប៉ុន្តែចំណុចដែលសំខាន់នោះ គឺផ្អែកលើសមត្ថភាព។

សូមជម្រាបថា កម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដើម្បីរំលេចអំពីសក្តានុពល និង​ភាព​ចាំបាច់​នៃការលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងក្មេងស្រី​ក្នុង​វិស័យ​ឌីជីថល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិភាព និងជាការឆ្លើយ​តប​នឹង​បរិបទ​នៃ​ការ​វិវឌ្ឍន៍​របស់​សង្គម​នៅ​ក្នុង​យុគ​សម័យ​ឌីជីថល និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្រ បញ្ច​កោណ​ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ក្រប​ខណ្ឌ​គោល​នយោបាយ​ក្នុង​ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm