មន្ត្រីស៊ីម៉ាក់រកឃើញគ្រាប់បែក៨០គ្រាប់បន្ថែមទៀត បន្ទាប់ពីរកឃើញជាង៣០០គ្រាប់​កាលពីចុងសប្តាហ៍នេះ នៅក្នុងក្រុងសៀមរាប

2021/07/13 01:51:19 am        479

សៀមរាប ៖ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ អ្នកជំនាញ​មជ្ឍមណ្ឌល​កងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ ​បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដា ​កន្លងមក។

ទីតាំងរកប្រមូលគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនេះ ​ស្ថិតនៅ​ប៉ែកខាងជើងក្បែររបង​វិទ្យាល័យ​១០មករា​១៩៧៩ ស្ថិតក្នុងភូមិមណ្ឌល២សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានយក​ទៅ​រក្សាទុក នៅទីបញ្ជាការកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។

គ្រាប់បែកទាំងនេះសុទ្ធតែមានសុពលភាពផ្ទុះ និងមាន​ហានិភ័យ​ខ្ពស់នេះបើតាម​ការបញ្ជាក់​របស់​លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ ។

លោក អ៊ាន សុធា បានឲ្យ​ដឹងនៅព្រឹកថ្ងៃទី១២ខែកក្កដានេះថា គ្រាប់បែកដៃទាំង៤០៥គ្រាប់នេះ​ផលិត​​​នៅប្រទេសអង់គ្លេង ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិន​បើមានការ​​ប៉ះទង្គិច ឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់ទៅដី។

លោក បានបន្ដថា គ្រាប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅ​ចំណុច​ជា​ឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប ក្នុងសម័យសង្គ្រាមអំឡុងទសវត្សទី៧០ ។

លោក បានបន្ដថា ការជីករកនេះ គឺក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រធាន​មន្ទីរ​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ខេត្តសៀមរាប ក្នុងពេលដែលក្រុមការងារកំពុងជីកដី​កប់​ប្រព័ន្ធ​ខ្សែកាប្លិ៍ក្រោមដីបានជួបប្រទះគ្រាប់បែកទាំងនេះ កាលពីថ្ងៃទី១០ខែកក្កដាថ្មីៗកន្លងមកនេះ ពិតជា​សំណាងណាស់ ដែលកាយឃើញគ្រាប់បែកតែមិនបានជីកប៉ះខ្លាំង បើសិនជីកប៉ះចំវា​អាច​នឹង​ផ្ទុះភ្លាម។

លោក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ទាំងអស់ បើប្រទះឃើញគ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹង ឬរាយការណ៍ទៅអាជ្ញាធរដែនដី ឫ​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​លំនៅឋាន​បងប្អូន ឫ​ក៏​រាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដោយផ្ទាល់ក៏បានដែរ៕

អ​ត្ថបទ ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm