ស្រ្តីដើរតួនាទីសំខាន់ក្នុងវិស័យកាត់ដេរ ខណៈមានស្រ្តីជាង ៦៧ម៉ឺននាក់​កំពុងបំពេញការងារក្នុងវិស័យនេះ

2024/03/08 05:56:45 pm        418

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្មករ​និយោជិត​ដែល​កំពុងបំពេញការងារក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួនសរុបជិត ៩០ម៉ឺន​នាក់ ក្នុងនោះស្រ្តីចំនួនជាង ៦៧ម៉ឺននាក់ បាន ដើរតួនាទីតួយ៉ាងសំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម​ដែល​ធ្វើ​ឱ្យ​កម្ពុជារីកចម្រើនដូចសព្វថ្ងៃ។

ស្រ្តីក្នុងវិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមក្នុងវិស័យការងារ​កាត់ដេរ​នៅ​កម្ពុជា​ ដែលមានរោងចក្រ សហគ្រាសសរុបចំនួនជាង ១,៥៣៩ រោងចក្រ សហគ្រាស ក្នុង​នោះ​ស្រី​មាន​ចំនួនជាង ៦៧ម៉ឺននាក់ ក្នុងចំនួនកម្មករនិយោជិតសរុបជាង ៨៩ម៉ឺននាក់។ តាមរយៈ​ចំនួននេះ ស្រ្តីបានចូលរួមយ៉ាងខ្លាំង ក្នុងការជួយកម្លាំងពលកម្មក្នុងរោងចក្រផ្សេងៗ និង​បាន​ប្រមូល​ថវិកា​ជួយ​ដល់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។ បន្ថែមពីនេះ ស្រ្តីក៏ជា​តួយ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គមដែលធ្វើឱ្យកម្ពុជារីកចម្រើនដូចសព្វថ្ងៃ។

ក្នុងបទ​សម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី អ្នកស្រី នីម ថាវី មន្រ្តីចងក្រង នៃ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានលើកឡើងថា ក្នុងនាមជាស្រ្តីមួយរូបនៅកម្ពុជាបានមើលឃើញថា ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ នារីទទួល​បាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​​ពីគោលនយោបាយរបស់រដ្ឋាភិបាល ដែល​ចូល​រួមលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសនារីឲ្យទទួលបានឋានៈ តួនាទីនៅ​ក្នុង​ការ​ចូល​​រួ​ម​បម្រើ​នៅ​គ្រប់​ៗ​ថ្នាក់។ អ្នកស្រីបានបន្តថា ចំពោះវិស័យកាត់ដេរ កម្មការិនី​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពីថ្នាក់ដឹកនាំ និងភាគីនិយោជក ដែលតែងតែផ្តល់ឱកាសការងារ និងការឡើង​តំណែង​ជា​បន្តបន្ទាប់ ដោយគ្មានការរើសអើង ឬការបែងចែកជាភេទ។

ក្រុមកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ក្រៅពីការងារកាត់ដេរ ស្រ្តីគ្រប់​រូប​គឺ​អាច​ប្រកប​មុខរបរផ្សេងៗបានដូចគ្នា ដូច្នេះត្រូវហ៊ានសម្រេចចិត្តជ្រើសរើសកិច្ចការខ្លួនឯងផ្ទាល់ និង​ជួយ​ដល់សង្គម មិនដូចជាពាក្យពីមុនលើកឡើងថា «ស្រ្តីបង្វិលចង្រ្កានមិនជុំ» ទៀតនោះទេ ពី​ព្រោះ​ស្រ្តី​ជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គមស្មើនឹងបុរសដែរ។

សូមបញ្ជាក់ថា ៨មីនា គឺជាព្រឹត្តិការណ៍​ជាសកល​ដែល​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជាជាតិ​ បាន​ប្រកាស​ជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ជា​រៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំទិវាអន្តរជាតិនារី ៨មីនា ដើម្បី​រំលឹក​ពី​ការ​តស៊ូ​ទាម​ទារ​សិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការ​ជា​វិជ្ជមាន​នានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និង​ក្មេង​ស្រី​គ្រប់​រូប។ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានជ្រើសរើសមូលបទ «ស្រ្តី និងក្មេងស្រី ក្នុង​បរិវត្ត​កម្ម​ឌីជីថល» សម្រាប់អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្នុងគោល​បំណង​រំលេច​អំពី​សក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និង​ក្មេងស្រី ​ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm