កងកម្លាំងស្ត្រីនៅអង្គភាពស៊ីម៉ាក់ជាច្រើនរូបបង្ហាញឆន្ទៈមោះមុត ដើម្បីកម្ពុជាអស់មីន

2024/03/08 06:42:19 pm        138

កងកម្លាំងជាស្ត្រីធ្វើការកំចាត់មីន និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៃ​អង្គភាព​ស៊ីម៉ាក់​ជា​ច្រើន​រូបសុទ្ធតែបង្ហាញពីឆន្ទៈមោះមុត និងភាពក្លាហានហ៊ានពុះពារគ្រប់ឧបសគ្គ ក្នុងសមរភូមិ​ចំការ​មីន ព្រមទាំងបានជំរុញ និងលើកទឹកចិត្តដល់ស្ត្រីដទៃទៀត បន្តចូលរួម​បំពេញ​ការងារ​ក្នុង​វិស័យ​បោស​សម្អាតមីននេះដើម្បីធ្វើឲ្យប្រទេសកម្ពុជាអស់មីន និងលែង​មាន​ជនរង​គ្រោះ​ដោយសារ​មីន​តទៅទៀត។

យុទ្ធនារី សៀ ផានិត ដែលជាអ្នកបង្វឹកសត្វសុនខ​នៅ​វិទ្យាស្ថាន​កម្ចាត់​មីន​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ឲ្យ​ដឹង​ថា បើទោះបីជាការងារក្នុងវិស័យមីននេះជួបបញ្ហាប្រឈម និងគ្រោះថ្នាក់ ឬ​លំបាក​យ៉ាង​ណា ក៏ខ្លួនពេញចិត្ត ពីព្រោះជាការងារដើម្បីសុខសុវត្ថិភាព និងភាព​រីក​ចម្រើន​របស់​ប្រជាពលរដ្ឋ និងសង្គមជាតិ។

មិនខុសគ្នានោះយុទ្ធនារី សៅ រដ្ឋា បានជំរុញ និងលើកទឹកចិត្តដល់ស្ត្រីៗដទៃទៀត ត្រូវ​ចាប់​យក​នូវ​ការងារ​ណា​ដែល​ខ្លួនស្រឡាញ់ ហើយកុំគិតថាការងារមួយចំនួន ដូចជាការងារក្នុងវិស័យ​មី​ន​នេះ​ គឺសម្រាប់តែបុរសៗឲ្យសោះ។

ស្របពេលដែលពិភពអបអរសាទរទិវាអន្តរជាតិនារី៨ មីនាឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និង​ក្មេង​ស្រីក្នុងបរិវត្តកម្មឌីជីថល» តំណាងឲ្យស្ត្រីនៃអង្គភាពស៊ីម៉ាក់ទាំងអស់ បានប្តេជ្ញា​ចិត្ត​ខិតខំ​បំពេញ​ភារកិច្ច​ឲ្យ​កាន់តែខ្លាំងឡើងថែមទៀត ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​ដោយ​ស្មើភាព​របស់​ស្ត្រីក្នុង​បោស​សម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់មីនឱ្យអស់ពីកម្ពុជា។

សូមជម្រាបជូនថា ស្ត្រីកំពុងបម្រើការងារនៅក្នុងអង្គភាពស៊ីម៉ាក់បច្ចុប្បន្នមានចំនួន ៣៤០ ដែល​សុទ្ធ​តែមានជំនាញ និងកំពុងតែសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះដែល​មាន​នៅ​ក្នុង​ផ្ទៃដី និងផ្ទៃក្រោមបាតទឹកស្ទឹងបឹងទន្លេ ធ្វើយ៉ាងណាដើម្បីសុខសុវត្ថិភាព និង​សន្តិសុខ​ សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm