រដ្ឋមន្ត្រីការបរទេសអង់គ្លេស ជំរុញឲ្យមានការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន

2024/03/08 06:50:16 pm        140

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរូន បានតស៊ូមតិយ៉ាងម៉ឺងម៉ាត់ លើការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍។

លោកបានថ្លែងបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អានណាឡេណា បែបក់ (Annalena Baerbock) នៅទីក្រុងប៊ែរឡាំងថា៖«នៅពេលនិយាយអំពីអាវុធរយៈចម្ងាយឆ្ងាយ ខ្ញុំអាចនិយាយសម្រាប់តែបទពិសោធរបស់ចក្រភពអង់គ្លេសអំពីប្រសិទ្ធភាពនៃអាវុធទាំងនេះក្នុងការជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់នេះ»។

មីស៊ីលតម្រង់គោលដៅ Storm Shadow ជាអាវុធដែលអង់គ្លេស កំពុងផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ។ ទោះជាយ៉ាងណាក៏ដោយ លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បដិសេធមិនផ្តល់មីស៊ីល តម្រង់គោលដៅរយៈចម្ងាយឆ្ងាយ Taurus របស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដោយសារលោក បារម្ភថា អាល្លឺម៉ង់ អាចចូលរួមក្នុងសង្គ្រាមនេះ។

លោកកាមេរូន បានជំទាស់យ៉ាងដាច់អហង្ការចំពោះទ្រឹស្តីដែលថា ការផ្តល់ប្រព័ន្ធសព្វាវុធថ្មី អាចនាំទៅដល់ការពង្រីកសង្រ្គាមនេះ។ លោកកាមេរូន បាននិយាយថា៖ «នៅគ្រប់ដំណាក់កាល វាត្រូវបានគេនិយាយថា ប្រសិនបើអ្នកផ្តល់អាវុធប្រឆាំងរថក្រោះដល់អ៊ុយក្រែន នោះគឺជាការកើនឡើងភាពតានតឹង។ ទេ វាមិនមែនទេ។ ប្រសិនបើអ្នកផ្តល់រថក្រោះដល់អ៊ុយក្រែន នោះគឺជាការកើនឡើងភាពតានតឹង។ ទេ វាមិនមែនទេ។ ប្រសិនបើអ្នកផ្តល់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ ឬអាវុធបាញ់បានចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន។ នោះ គឺជាការកើនឡើងភាពតានតឹង។

លោកកាមេរូន បានបន្តទៀតថា៖«ប្រសិនបើអ្នកកំពុងធ្វើអ្វីដែលអ្នកកំពុងធ្វើ គឺជួយប្រទេសមួយការពារខ្លួនពីការឈ្លានពានខុសច្បាប់ និងអយុត្តិធម៌ទាំងស្រុងនោះ វាមិនគួរមានអ្វីមករារាំងអ្នកក្នុងការជួយប្រទេសនោះឲ្យទទួលបានមកវិញនូវទឹកដីរបស់ខ្លួន»។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm